ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំកោះ Tho Chu ខេត្ត Kien Giang

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang រួមជាមួយក្រុមការងាររបស់មជ្ឈឹម

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំកោះ Tho Chu ខេត្ត Kien Giang - ảnh 1

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ
ឃុំកោះ Tho Chu ខេត្ត Kien Giang(រូបថតៈ tuoitre.vn)


(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម
ជាមួយក្រុមការងាររបស់មជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅ ឃុំ
កោះ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang (វៀតណាម) ។​នៅទីនេះ លោក
Truong Tan Sang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីអំពី ការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម​​ ការពារជាតិសន្តិសុខលើភូមិភាគ។ ក្នុងជំនួបនេះ ថ្នាក់ដឹក
នាំខេត្ត Kien Giang បានស្នើរជាមួយលោកប្រធានរដ្ឋនិងរដ្ឋាភិបាល លើកកម្រិត
ថ្នាក់ឃុំ Tho Chu ឡើងជាស្រុក Tho Chu ចំណុះខេត្ត Kien Giang។

        មុននោះ លោកប្រធានរដ្ឋបានអញ្ជើញទៅទស្សនាកងវរសេនាធំ ១៥២ នៃ បញ្ជាការដ្ឋានយោធភូមិភាគទី៩ ប៉ូស្តការពារព្រំដែន​Tho Chu ចំណុះបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត Kien Giang។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធាន
រដ្ឋ Truong Tan Sang បានជូនអំណោយឲ្យកុមារនិងសិស្សានុសិស្សក្រីក្រលើកោះ
ផងដែរ៕

ប្រតិកម្មទៅវិញ