ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបនាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) (រូបថត៖ VNA) |
នាថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Lee Ka-chiu នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ចិន។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមលើកទឹកចិត្តដល់សហគ្រាសហុងកុង វិនិយោគលើវិស័យដែលមានលក្ខណៈចីរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន ព្រមទាំងគាំទ្រសហគ្រាសវៀតណាមចូលរួមសកម្មភាពផ្សព្វផ្សាយ ពន្លឿនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍នៅហុងកុង។ លោក Lee Ka-chiu បានអះអាងថា រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង គោរព ហើយត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាមលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពគ្នាលើគោលដៅកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់ ៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕