|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld) - នាព្រឹកថ្ងៃទី៤ តុលា ថ្លែងមតិនៅពិធីបិទបញ្ចប់សិក្ខាសាលាទូទាំង
ប្រទេសក្រោមប្រធានបទ “អក្សរសាស្ត្រ សិល្បៈចំពោះការកសាងអត្តចរិតមនុស្ស
វៀតណាម” ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា បក្ស រដ្ឋ វៀតណាមយក
ចិត្តទុកដាក់និចាត់ទុកវប្បធម៌ជាគ្រឹះស្ថាននៃសង្គម ហើយជា ទាំងគោលដៅនិងជា
កម្លាំងចលករផងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។លោកTruong Tan Sang បានសង្កត់
ធ្ងន់ថា៖
“ខ្ញុំមានគោលបំណងថា អ្នកអក្សរសាស្ត្រ សិល្បៈករសិល្បៈការិនីទាំងឡាយកាន់តែ
និពន្ធវណ្ណកម្មជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជំរៅនូវបុព្វហេតុ
របស់ប្រជាជនវៀតណាមក្នុងការកសាងនិងការពារមាតុប្រទេស។វណ្ណកម្មមិនគ្រាន់
តែលើកសរសើរ លើកទឹកចិត្តរាល់កត្តាសកម្មក្នុងសង្គមនិងឥស្សរជនជាគំរូនៃ
សម័យកាលប៉ុណ្ណោះទេ ថែមទាំងត្រូវរិះគន់ភាពអសកម្ម អំពើអាក្រក់ ទៀតផង”៕