|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-គុយបា |
(VOV)_នាព្រឹកថ្ងៃទី១៧វិច្ឆិកា (តាមម៉ោងតំបន់) ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងវេទិកាសហគ្រាសវៀតណាម
-គុយបា ដែលបានប្រារព្វឡើងនៅទីក្រុង La Habana។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
“ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ជានិច្ចកាលមានគោលបំណងនិងសង្ឃឹមថា៖ បណ្ដាសហគ្រាសវៀតណាម និងគុយបាត្រូវពង្រីកស្មារតីម្ចាស់ការ ច្នៃប្រឌិត
ថ្មី និងក្តាប់ជាប់ឱកាសថ្មី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ
យោគ រវាងប្រទេសទាំងពីរ។ សកម្មរួមវិភាគទាន ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងគុយបាអោយកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែង និងប្រសិទ្ធភាព៕”