ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើត​គ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong (ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៥៧ - ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២)។ 
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើត​គ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong គឺជាព្រឹតិ្តការណ៍ដ៏សំខាន់ ដែលបង្ហាញពីការយកចិត្តទុកដាក់ពិសេស និងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះយុវជនជំនាន់ក្រោយ។ វាយតំលៃខ្ពស់ចំពោះគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong ដែលបាន ខិតខំប្រឹងប្រែងផ្លាស់ប្ដូរខ្លួនប្រកបដោយជោគជ័យ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នោះ  ប្រធានរដ្ឋលោក Nguyen Xuan Phuc បានលើកសំណើរថា៖ “នៅចំពោះមុខការលំបាក សាកល្បងថ្មីដែលមានលក្ខណៈសហសម័យនោះ ខ្ញុំចាត់ទុកថា គ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong ចាំបាច់ត្រូវគិតគូរឲ្យបានជ្រាលជ្រៅថែមទៀតអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នវានុវត្តភាពខ្ពស់របស់ខ្លួន។ ឧទាហរណ៍ថា តើអ្វីទៅជាបេសកកម្មរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong នាពេលខាមមុខ ហើយនាំមកនូវតម្លៃសម្រាប់យុវជនយ៉ាងដូចម៉្ដេច។ ទន្ទឹមនឹងនេះទាក់ទាញក្រុមគ្រួសារ និងយុវជនស្វែងរកអានស្មាដៃដែល មានតម្លៃខ្ពស់ផងដែរ”។

លោកប្រធានរដ្ឋក៏បានស្នើឲ្យគ្រឹះស្ថានបោះពុម្ពផ្សាយ Kim Dong បង្កើនការបោះពុម្ពផ្សាយស្មាដៃ ដែលមានតម្លៃមនុស្សធម៌ អប់រំយុវជនជំនាន់ក្រោយ រួមចំណែកកសាងតម្លៃស្នូល និងចរិតលក្ខណៈល្អសម្រាប់យុវជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ