ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបជាមួយអនុប្រធានាធិបតីអចិន្ត្រៃយ៍
វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez Gómez។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២៩ តុលា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (Luong Cuong) បានទទួលជួបជាមួយអនុប្រធានាធិបតីអចិន្ត្រៃយ៍នៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez Gómez ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណីនៅតំបន់អាមេរិក
ឡាទីន ក្នុងនោះមានវេណេស៊ុយអេឡា; មានបំណងចង់ឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
លោកប្រធានរដ្ឋ លឿង គឿង បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានតម្រូវការ ប្រៀបខ្លាំង និងសក្តានុពល; ផ្លាស់ប្តូរ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម ជាពិសេសនៅវេទិកាអន្តរជាតិ និងអង្គការពហុភាគី។ ជាពិសេស ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងការអប់រំយុវជនជំនាន់ក្រោយ ដើម្បីថែរក្សា និងបន្តចំណងមិត្តភាពល្អប្រសើររវាងប្រជាជននៃទាំងពីរផងដែរ។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងអនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានឯកភាពបន្តដឹកនាំស្ថាប័ននៃប្រទេសទាំងពីរ កសាងផែនការ និងកម្មវិធីសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនីមួយៗ ជាពិសេសវិស័យកសិកម្ម ថាមពល និងទូរគមនាគមន៍៕