ប្រធានាធិបតី Frank-Walter Steinmeier ធ្លាប់បានមកបំពេញទស្សន កិច្ចនៅវៀតណាមពីរដង (ខែមីនា ឆ្នាំ ២០០៨ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងខែ តុលា ឆ្នាំ ២០១៦ ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស)។ នេះក៏ជា ដំណើរទស្សនកិច្ចលើកទី២របស់ប្រធានាធិបតីអាល្លឺម៉ង់មកកាន់វៀតណាមក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ធ្វើពិធីត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV) |
នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចដ៏ឱឡារិក ស្វាគមន៍ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Frank-Walter Steinmeier និងលោកជំទាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ដើម្បីបង្ហាញការគោរពចំពោះដំណើរទស្សនកិច្ចនេះ ក្នុងពិធីបដិសណ្ឋារកិច្ច ប្រទេសម្ចាស់ផ្ទះវៀតណាមបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ដើម្បីស្វាគមន៍ប្រធានា ធិបតី លោក Frank-Walter Steinmeier និងលោកជំទាវ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ប្រទេសទាំងពីរជួបពិភាក្សា ការងារ ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលកន្លងមកព្រមទាំងស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិ ការនាពេលខាងមុខផងដែរ៕