ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ Vin Future

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ ប្រធានរដ្ឋលោក Vo Van Thuong បានសម្តែងជំនឿជាក់ថាគម្រោងនីមួយៗដែលត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពាន់រង្វាន់Vin Future គឺជាក្តីរំពឹងដ៏ធំធេងសម្រាប់ជីវភាពរស់នៅដ៏ល្អប្រសើររបស់មនុស្សរាប់រយលាននាក់ រហូតដល់រាប់ពាន់លាននាក់នៅលើភពផែនដី។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ Vin Future - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ Vin Future (រូបថត៖ VNA)

នាយប់ថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ ពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក Vin Future ប្រចាំឆ្នាំសកលលើកទី ៣ ដែលត្រូវបានមូលនិធិ Vin Futurer បង្កើតឡើងបានប្រព្រឹត្តិទៅជាផ្លូវការ សំដៅលើកតម្កើងកិត្តិនាមអ្នក វិទ្យាសាស្ត្រឆ្នើមៗ ដែលបានរួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់មនុស្សជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ ប្រធានរដ្ឋលោក Vo Van Thuong បានសម្តែងជំនឿជាក់ថាគម្រោងនីមួយៗដែលត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពាន់រង្វាន់Vin Future គឺជាក្តីរំពឹងដ៏ធំធេងសម្រាប់ជីវភាពរស់នៅដ៏ល្អប្រសើររបស់មនុស្សរាប់រយលាននាក់ រហូតដល់រាប់ពាន់លាននាក់នៅលើភពផែនដី។

យោងតាមលោកប្រធានរដ្ឋបានឲ្យដឹងថា ដើម្បីអនុវត្តន៍បំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិវិបុលភាព សុភមង្គល វៀតណាមចាំបាច់ត្រូវបំផុសប្រភពកម្លាំងពលំ ជំនះពុះពារលើការលំបាកទាំងឡាយ។ នៅលើផ្លូវនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានរំពឹងថានឹងបង្កើតការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីសេដ្ឋកិច្ច សង្គម បង្កើនផលិតភាពការងារ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់សក្តានុពលជាតិ និងគុណភាពជីវភាពរស់នៅខាងសំភារៈ និងស្មារតីជូនប្រជាជន៖

“ខ្ញុំជឿជាក់ថា ក្នុងដំណើរនៃការអភិវឌ្ឍន៍ ដោយបានចូលរួមប្រកបដោយមានការ ទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ទទួលយក និងទទួលសមិទ្ធិផលនៃបញ្ញា និងវិទ្យាសាស្ត្រជឿនលឿន យើងខ្ញុំតែងតែទទួលបានការរួមដំណើរ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការចែករំលែក និងការគាំទ្រពីមិត្តភក្តិជឿនលឿននៅលើពិភពលោក។ ដំណោះស្រាយវិទ្យាសាស្ត្រដែលមានប្រយោជន៍តែងតែជាឯកសារយោងដ៏ល្អសម្រាប់វៀតណាម។ ប្រទេសវៀតណាមមួយដ៏សម្បូរធូធារ ខ្លាំងមាំមួននឹងរួមវិភាគទានជាច្រើនបន្ថែមទៀតដល់តំបន់ និងពិភពលោក។ យើងខ្ញុំស្វាគមន៍អ្នកវិទ្យាសាស្ត្រមកពីទូទាំងពិភពលោកបានអញ្ជើញមកវៀតណាម។ ខ្ញុំសូមអបអរសាទរអ្នកវិទ្យាសាស្ត្រដែលត្រូវបានលើកតម្កើងនាថ្ងៃនេះ!”

នៅក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានប្រគល់រង្វាន់សំខាន់នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលប្រចាំឆ្នាំ (មានតម្លៃ ៣ លានដុល្លារអាមេរិក) ដល់អ្នកវិទ្យាសាស្ត្រចំនួន ៤ រូបជាមួយនឹងការច្នៃប្រឌិតឈានមុខគេ ដែលបង្កើតមូលដ្ឋានគ្រឹះប្រកបដោយនិរន្តរភាពសម្រាប់ថាមពលបៃតង តាមរយៈការផលិតថ្មពន្លឺព្រះអាទិត្យ និងការផ្ទុកដោយថ្ម Lithium-ion។ ទាំងនេះគឺជាគម្រោងដែលបង្កើតបដិវត្តន៍ថាមពលបៃតងប្រកបដោយនិរន្តរភាពសម្រាប់ពិភពលោកបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ