ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បញ្ចប់ដោយជោគជ័យនូវដំណើរទស្សន កិច្ចចូលរួម BRF លើកទី៣នៅប្រទេសចិន

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២០ តុលា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បាន ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច ចូលរួម វេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី៣ (BRF) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ តុលា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិត ចិនលោក Xi Jinping។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បញ្ចប់ដោយជោគជ័យនូវដំណើរទស្សន កិច្ចចូលរួម BRF លើកទី៣នៅប្រទេសចិន - ảnh 1ពិធីផ្ញើជូនដំណើរប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅអាកាសយានដ្ឋានប៉េកាំង។ (រូបថត៖ TTXVN)
នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងកម្មវិធីចូលរួមវេទិកាជាន់ខ្ពស់ “ខ្សែក្រវាត់ និងផ្លូវ” ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបើក ដោយមានការចូលរួមពីគណៈប្រតិភូជាង ៤០០០ នាក់ មកពីប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៣០ ជាមួយនឹងវត្តមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ២០ រូប។ នៅក្នុងវេទិកានេះ ប្រធានរដ្ឋលោក Vo Van Thuong បានបង្ហាញសារដោយអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគំនិតផ្តួចផ្តើមដែលមានប្រយោជន៍ចំពោះ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក រួមទាំង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។
លោកប្រធានរដ្ឋបានជួបប្រាស្រ័យនិងជួបសន្ទនាជាមួយប្រមុខរដ្ឋ ប្រធានគណៈ ប្រតិភូនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិជាច្រើន ក្នុងនោះមានជំនួបជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin; ប្រធានាធិបតី អ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev; នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត; អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thonglun Sisoulith។ លោកប្រធានរដ្ឋក៏បានជួបពិភាក្សាជាមួយ ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ផងដែរ។ ក្នុងជំនួបទាំងនេះ ដៃគូទាំងអស់ បានបង្ហាញពីការគោរពចំពោះតួនាទី និងឋានៈរបស់វៀតណាម; មានបំណងចង់ជំរុញកិច្ច សហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការ អប់រំនិងបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ក៏បានជួបសន្ទនាជាមួយអគ្គ លេខាគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិនលោក Xi Jinping; ជួបជាមួយថ្នាក់ដឹកនាំចិនមួយចំនួន ដើម្បីពិភាក្សា អំពីវិធានការសំខាន់ៗជាច្រើន សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ