ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ដែល មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី។ (រូបថត៖ VOV)
អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតដែលបានសម្រេចអាណត្តិបេសកកម្មនៅវៀតណាមដោយជោគជ័យ ប្រធានរដ្ឋលោក Vo Van Thuong បានឲ្យដឹងថា ក្នុងរយៈពេលកន្លង មក ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលនេះមិន ទាន់សក្តិសមនឹងសក្ដា
នុពលនៃប្រទេសទាំង២នៅឡើយ។ ដោយហេតុនេះ លោក ប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយ នឹងឆាប់បើកសម័យប្រជុំលើកទី២៤ នៃគណៈ
កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ក្នុងឆ្នាំនេះ; ស្នើឲ្យប៊ុលហ្គារី ឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ធុរកិច្ច និងវិនិយោគិន EU ប៊ុលហ្គារី និងវៀតណាមចូលរួមយ៉ាងសកម្មក្នុងទីផ្សាររបស់គ្នាទៅ វិញទៅមក។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានអះអាងថា ប៊ុលហ្គារី ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន។ ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូតបានពាំនាំសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី ប៊ុលហ្គារី ដែលអញ្ជើញប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទៅបំពេញ ទស្សនកិច្ចនៅប៊ុលហ្គារី។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នាពេលខាងមុខ មិនថាក្នុងឋានៈណាក៏ដោយ លោកស្រីនឹងបន្តពូនជ្រុំ និងជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ