ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ Con Dao

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅស្រុក Con Dao ខេត្ត Ba Ria - Vung Tau បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសុខាភិបាលកងទ័ព - ប្រជាជនស្រុក Con Dao និងពិធីសម្ពោធកំពង់ផែនាវាដឹកអ្នកដំណើរ Con Dao។ អញ្ជើញចូលរួមក្នុងពិធីមានប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; អតីតប្រធានរដ្ឋវៀតណាម លោក Nguyen Minh Triet។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចូលរួមពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ Con Dao - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong និងបណ្ដាតំណាងចូលរួមពិធីបើកការដ្ឋានសាងសង់អគារស្នូលនៃមជ្ឈមណ្ឌលសុខាភិបាលកងទ័ព-ប្រជាជនស្រុក Con Dao។ (រូបថត៖ VNA)
មជ្ឈមណ្ឌលសុខាភិបាលកងទ័ព - ប្រជាជនស្រុក Con Dao គឺដើម្បីបំពេញ តម្រូវការកាន់តែកើនឡើងៗក្នុងការពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជន កងទ័ព និងភ្ញៀវទេសចរ តាមនោះរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់ ប្រជាជន។ គម្រោងមានទុនវិនិយោគសរុបជាង ១ លានដុល្លារអាមេរិក (២៤៧ ពាន់ លានដុង) ជាមួយនឹងគ្រែពេទ្យចំនួន ៦០ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងផ្គត់ផ្គង់ សេវាកម្មសុខាភិបាលប្រកបដោយគុណភាពខ្ពស់។
ក្នុងពេលជាមួយគ្នានោះ កំពង់ផែនាវាដឹកអ្នកដំណើរ Con Dao គឺជាសំណង់ ដោយមានអត្ថន័យសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេវាកម្មនាវាចរណ៍ ដឹកជញ្ជូន អ្នកដំណើរ ធានាការពារជាតិ-សន្តិសុខ ជាពិសេសរួមចំណែកអនុវត្តន៍គោលដៅ កសាង Con Dao ក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រនិងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណ ប្រកបដោយគុណភាពខ្ពស់ ប្លែកៗ ជាប់លំដាប់តំបន់និងអន្តរ ជាតិ៕

ប្រតិកម្មទៅវិញ