ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania

Chia sẻ
(VOV)_នាថ្ងៃទី១១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចាកចេញពីទីក្រុង Dar Es Salaam បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​សាធារណរដ្ឋឯកភាព Tanzania និងចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ​សាធារណ​រដ្ឋ Mozambique តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក​ Filipe Jacinto Nyusi ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣មិនា។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania

(VOV)_នាថ្ងៃទី១១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ចាកចេញពីទីក្រុង Dar Es Salaam បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​សាធារណរដ្ឋឯកភាព Tanzania និងចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ​សាធារណ​រដ្ឋ Mozam
bique តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក​ Filipe Jacinto Nyusi ចាប់ពី
ថ្ងៃទី១១ដល់ថ្ងៃទី១៣មិនា។មុននោះ ប្រធានរដ្ឋ ​លោក Truong Tan Sang មានជំនួប
សន្ទនាជាមួយដំណាងអង្គភាព​អាជីវកម្ម​ធំៗ របស់ Tanzania ក្នុងវិស័យកែច្នៃ កសិផល ឧស្សាហកម្ម និងទូរគមនាគមន៍។ ​នៅទីនេះ ប្រធានរដ្ឋ បានអះអាង
ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែក​បទពិសោធន៍ជាមួយ Tanzania ដើម្បី
ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធិ
ភាពនិងជាក់ស្ដែង។

          ក៏ក្នុងព្រឹកថ្ងៃទី១១មិនា តាងនាមអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋ​មន្ត្រី
ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son និង​រដ្ឋមន្ត្រី​ក្រ
សួងការបរទេស Tanzania Augustine Mahiga បានអញ្ជើញជាអធិបតី​សន្និសីទ​កា
សែត ប្រកាសសេចក្ដីថ្លែងការណ៍រួមវៀតណាម- Tanzania។ សេចក្ដី​ថ្លែងការណ៍
នេះបានលើកច្បាស់ថា៖ វៀតណាមនិង Tanzaniaមាន​គោលបំណង​បើកទូលាយ
ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងស្វែងរកវិស័យសហ​ប្រតិបត្តិការថ្មី នាំ
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ ដើម្បី​ផលប្រយោជន៍របស់ប្រជាជន
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ