ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចូលជូនសារតាំង

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៦មករា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ លោក Mohamed Elmurtada Mabarak Ismail Siraq ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូ លោក Augusto Morelli Salgado ឯកអគ្គរដ្ឋទូតហ្សាំប៊ី Walubita Makan Do ឯកអគ្គរដ្ឋទូត សាធារណ រដ្ឋអ៊ីស្លាមអាហ្គានីស្ថានJanan Mosazai ឯកអគ្គរដ្ឋទូត ណាមមីបៀ Elia George Kai Yamo និង ឯកអគ្គរដ្ឋទូត បូលីវី Heriberto Quispe Charca អញ្ជើញជូន សារតាំងចំពោះប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចូលជូនសារតាំង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ លោក Mohamed Elmurtada Mabarak Ismail Siraq (រូបថតៈ Việt Cường/VOV)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ បន្តរួមសហការរៀបចំកិច្ចប្រជុំថ្មី សំដៅជម្រុញទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ។ ប្រធានរដ្ឋវៀតណាមចង់ឲ្យស៊ូដង់គាំទ្រវៀតណាមឈរ ឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

        ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉េរូ លោក Tran Dai Quang បានស្នើឲ្យឯកអគ្គរដ្ឋ ទូត សកម្មជម្រញឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិ បត្តិការទាំងទ្វេភាគីនិងពហុភាគី។ រីឯនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត ហ្សាំប៊ី លោក Tran Dai Quang បានស្នើឲ្យភាគី ទាំងពីរ បន្តផ្លាស់ប្តូរនិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ សំដៅធ្វើអាជីវកម្ម នូវសក្កា នុភាពនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត អាហ្វហ្គានីស្ថាន ប្រធានរដ្ឋវៀតណាមបានអះអាងនូវគោលនយោបាយរបស់វៀត ណាម ដោយគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិ ស្តីពីការស្ថិរភាព សភាពការណ៍នៅអាហ្គានីស្ថាន ឈរលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជា ជាតិ។ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតណាមមីបៀ លោក Tran Dai Quang បានស្នើ ថា នាពេលខាងមុខ ភាគីទាំងពីរនឹងផ្លាស់ប្តូរទំហំពាណិជ្ជកម្មនិងវិនិយោគលើបណ្តា វិស័យមានសក្កានុភាព ដូចជា កសិកម្មកែច្នៃ ជលផលនិងតម្បាញកាត់ដេរ។

        ទទួលជួបជាមួយឯកអគ្គរដ្ឋទូត បូលីវី លោក Tran Dai Quang អះអាងថា វៀត ណាមជានិច្ចកាល គោរពទំនាក់ទំនងជាមួយប្រទេសមិត្តនៅអាមេរិកឡាទីន ក្នុងនោះ មានបូលីវី។ លោកមានបំណងថា ប្រទេសទាំងពីរនឹងរួមសហការគំាទ្រគ្នាទៅវិញទៅ មកនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី៕

ប្រតិកម្មទៅវិញ