ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធី “មោទនភាពកសិករវៀតណាម”

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៦នៃទិវាបង្កើតសមាគមកសិករវៀតណាម ថ្ងៃទី១៤តុលានោះ នាយប់ថ្ងៃទី១៤តុលា​នៅទីក្រុងហាណូយ
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធី “មោទនភាពកសិករវៀតណាម” - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងកម្មវិធី “មោទនភាពកសិករវៀតណាម”

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៦នៃទិវាបង្កើតសមាគមកសិករវៀត
ណាម ថ្ងៃទី១៤តុលានោះ នាយប់ថ្ងៃទី១៤តុលា​នៅទីក្រុងហាណូយបានប្រព្រឹត្ត
ទៅកម្មវិធី “មោទនភាពកសិករវៀតណាម” ។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀត
ណាម លោក Tran Dai Quang បានលើកច្បាស់ថា បក្សនិងរដ្ឋជានិច្ចកាលផ្តោត
ការយកចិត្តទុកដាក់លើ​ការងារបញ្ជាណែនាំអភិវឌ្ឍន៍ផ្នែកកសិកម្ម កសាងជន
បទថ្មីនិងលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាជន សំដៅកសាងផ្នែកកសិកម្ម
អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមទិស ទំនើបនិងនិរន្តរភាព។ ទន្ទឹមជាមួយគ្នា
នោះ បក្សនិងរដ្ឋក៏បន្តផ្តោតការយកចិត្តទុកដាក់ ពិសេសលើប្រជាកសិករព្រម
ទាំងធានាសន្តិសុខសង្គមសម្រាប់ប្រជាកសិករទៀតផង។ លោក Tran Dai
Quang ផ្តល់អនុសាសន៍ថា៖

        “រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ គប្បីអនុវត្តសកម្មភាពជាក់ស្តែងដើម្បីបញ្ចូនវិទ្យា
សាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនទៅកាន់តំបន់ជនបទ។​រួមជាមួយគ្នានោះ សកម្ម
ជួយប្រជា​ករិករបំផុសគំនិតដើម្បីរំដោះឲ្យបានការងារហត្ថកម្ម។ សមាគមកសិកម្ម
គ្រប់ជាន់ថ្នាក់ ត្រូវក្លាយទៅជាតំណាងជាក់ស្តែង ការពារសិទ្ធិនិងផលប្រយោជន៍
ស្របច្បាប់របស់ សមាជិកនៃសមាគមកសិករ រួមចំណែកធ្វើការផ្ទេរចនាសម្ព័ន្ធ
សេដ្ឋកិច្ចជនបទ។ ជាពិសេសគឺលើលកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រ
ជាកសិករ បង្កលក្ខណៈ ងាយស្រួលសម្រាប់ប្រជាកសិករអាចចូលរួមនិងទទួល
យកផលនៃកិច្ចការឧស្សាហូប នីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណ
កម្មអន្តរជាតិរបស់ប្រទេសជាតិ”។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញប្រគល់កិត្ត
នាម “កសិករឆ្នើមឆ្នាំ២០១៦” ដល់កសិករឆ្នើមចំនួន៦៣នាក់ ដែលមានការផ្តើម
គំនិតនាំ មកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចក្នុងផលិតកម្មកសិកម្ម៕

ប្រតិកម្មទៅវិញ