ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតទីម័រខាងកើតមកជំរៀបលា

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ នៅវិមានប្រធាន
រដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន
អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រ
ខាងកើតលោក Jorge Trindade Neves De Camoes
ដែលមកជំរៀបលាក្នុងឱកាសបញ្ចប់បេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតទីម័រខាងកើតមកជំរៀបលា - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)និងឯកអគ្គរដ្ឋទូត
លោក J​​orge Trindade Neves De Camoes

(VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាង
កើតលោក Jorge Trindade Neves De Camoes ដែលមកជំរៀបលាក្នុង ឱកាសបញ្ចប់
បេសកកម្មនៅវៀតណាម។ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យភាគីទាំង
ពីរនាពេលខាងមុខបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើកាណាល់
ទាំងអស់រួមមានបក្ស រដ្ឋាភិបាល រដ្ឋ និងរដ្ឋសភា ព្រមទាំងបង្កើន ការជួបប្រាស្រ័យ
ប្រជាជនសំដៅរឹតបន្តឹងការយល់ដឹង ជឿទុកចិត្តគ្នាទៅវិញទៅ មកនិងបើកទូលាយ
កិច្ចសហប្រតិបតិ្តការ។លោកប្រធានរដ្ឋក៏បានស្នើឲ្យទីម័រខាងកើតសំរេចបែបបទ
ផ្ទៃក្នុងដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៣ចូលជាធរមានយ៉ាងឆាប់ៗ
ព្រមទាំងជំរុញការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងគាំពារវិនិយោគទ្វេ
ភាគី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈ យោគយល់ស្ដីអំពីពាណិជ្ជ
កម្មអង្ករក្នុងដំណាក់កាល២០១៥-២០១៧។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Jorge Trindade De Camoes បានថ្លែងអំណគុណ
ចំពោះរដ្ឋនិងរដ្ឋាភិបាលវៀតណាមដែលបានបង្កលក្ខណៈងាយស្រួលដើម្បី ជំរុញ
ការជួបប្រាស្រ័យប្រជាជននិងលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមមក វិនិ
យោគនៅទីម័រខាងកើត។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតទីម័រខាងកើតមកជំរៀបលា - ảnh 2
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបនាយកធនាគារពិភពលោកប្រចាំវៀតណាម
លោក Ousmane Dione

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនា
ជាមួយលោក Ousmane Dione នាយកធនាគារបិភពលោកប្រចាំវៀតណាម (WB)។
នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យលោក Ousmane Dione ប្រមូលផ្ដុំផ្គត់ផ្គង់
ប្រភពកម្លាំងដើម្បីជួយវៀតណាមអនុវត្តនត៍ទិសដៅដែលត្រូវបាននាំចេញក្នុងឯក
សាររបស់មហាសន្និបាតបក្សលើកទី១២។
រីឯខ្លួនវិញ លោក Ousmane Dione បានសំដែងកិត្តិយសដោយបានទទួលភារ
កិច្ចនៅវៀតណាមចាប់ពីខែកញ្ញាឆ្នាំ២០១៦ហើយសន្យាបន្តជំរុញទំនាក់ទំនង
សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង WB និងវៀតណាម៕

ប្រតិកម្មទៅវិញ