ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ

Chia sẻ
(VOVworld)-ក្នុងឱកាសបុណ្យតេតកុមារអន្តរជាតិថ្ងៃទី១មិថុនា និងខែធ្វើសកម្ម ភាពដើម្បីកុមារឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣០ឧសភានៅទីក្រុងហាណូយ

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារ ជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ


(VOVworld)-ក្នុងឱកាសបុណ្យតេតកុមារអន្តរជាតិថ្ងៃទី១មិថុនា និងខែធ្វើសកម្ម ភាពដើម្បីកុមារឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣០ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋ
វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយ តំណាងកុមារចំនួន៥៥នាក់ដែលមានស្ថាភាពលំបាកជាពិសេស។​ នេះជាគំនូឆ្នើម ​តំណាងឲ្យកុមារទូទាំងប្រទេសស្តីអំពីស្មារតីជំនេះពុះពារ ទទួលបានស្នាដៃខ្ពស់ក្នុង​ការសិក្សារៀនសូត្រនិងហាត់ពត់លត់ដុំ។​លោក Tran Dai Quang បានសង្កត់ធ្ងន់ ថា
ការថៃទាំ អប់រំនិងការពារកុមារជាបញ្ហាមានចរិតលក្ខណៈយុទ្ធសាស្ត្រ រួម​ចំណែក
សកម្មចូលក្នុងការត្រៀម​រៀបចំនិងលើកកំពស់គុណភាពប្រភពធនធាន មនុស្ស បម្រើបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហ រណកម្ម
អន្តរជាតិ។​លោកមានប្រសាសន៍ថា៖

“ប្រទេសទាំងមូល គប្បីសកម្មផ្សព្វផ្សាយ អប់រំច្បាប់ ចំណេះដឹង ជំនាញថៃទាំ អប់រំនិងការពារកុមារ។​ត្រូវរួមសហការយ៉ាងជិតស្និទ្ធរវាងសាលា គ្រួសារនិង
សង្គម​ រវាងក្រសួងផ្នែកនានា ក្នុងការអនុវត្តច្បាប់កុមារឆ្នាំ២០១៦។​យកចិត្តទុក ដាក់កសាងសាលាសុវត្ថិភាព ស្និទ្ធស្នាល។ ផ្តល់អាទិភាពចំណាយវិនិយោគទៅ លើសំណង់សម្រាប់កុមារ ជាពិសេសគឺកុមារនៅតំបន់ជនជាតិភាគតិច តំបន់ជួប ការលំបាកជាពិសេស”។

        ប្រធានរដ្ឋមានបំណងថា ប្អូនៗបន្តការសិក្សា ហាត់ពត់លត់ដុំឲ្យបានល្អ ទទួលបានស្នាដៃខ្ពស់ថៃមទៀត ដើម្បីពេលធំដឹងក្តីក្លាយទៅជាពលរដ្ឋល្អបម្រើ
ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ