មន្ត្រីកម្ពុជាទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក To Lam។ (រូបថត៖ VOV) |
នៅរសៀលថ្ងៃទី ១២ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកក្កដា តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទទួលស្វាគមន៍លោកប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ភាគីកម្ពុជា មានលោក គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង; លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍; លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស វៀតណាម និងមន្ត្រីក្រសួងការបរទេសកម្ពុជា។ ចំណែកភាគីវៀតណាមមានលោកឯក អគ្គរដ្ឋទូត Nguyen Huy Tang និងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ប្រជាជនវៀតណាមនៅកម្ពុជាយ៉ាងច្រើនកុះករក៏មានវត្តមាននៅព្រលានយន្ត ហោះដើម្បីទទួលស្វាគមន៍លោកប្រធានរដ្ឋផងដែរ។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក To Lam ទៅកាន់ព្រះរាជា
ណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឲ្យកាន់ តំណែងថ្មី។ ដំណើរទស្សនកិច្ចលើកនេះ គឺជាសញ្ញាសម្គាល់មួយដើម្បីពង្រឹង ពូនជ្រុំ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា តាមបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕