ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew មកជូន សារតាំង លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលបំណងចង់ឲ្យទំនាក់ ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែល្អប្រសើរនាពេលខាងមុខ។ វាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - អង់គ្លេស បានជះឥទ្ធិពលជាវិជ្ជមាន ហើយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ៦,៦ ពាន់លានដុល្លារ អាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២០ លោកប្រធានរដ្ឋមានបំណងថា ទំហំ ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងទ្វេដងក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋ ទូត។ លោកប្រធានរដ្ឋបានស្នើឲ្យចក្រភពអង់គ្លេសបង្កើនការជួយឧបត្ថម្ភដល់វៀតណាមក្នុងវិស័យហិរញ្ញវត្ថុបៃតង បច្ចេកវិទ្យា ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការបណ្តុះបណ្តាលធនធានមនុស្ស; ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ទទួលជួបឯកអគ្គរដ្ឋទូតន័រវេសលោកស្រី Hilde Solbakken មកទទួលបេសក កម្មនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា លោកស្រី ឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលយ៉ាងសកម្មជាមួយវៀតណាម រៀបចំសកម្មភាព ជំរុញពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកទឹកចិត្តសហគ្រាសន័រវេសមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដូចជា កំណើនបៃតង ថាមពល ស្អាត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ជាដើម។
ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក Nicolai Prytz មកជូនសារតាំងនោះ លោកប្រធានរដ្ឋ បានស្នើឲ្យប្រទេសដាណឺម៉ាកបន្តឧបត្ថម្ភ កម្មវិធីស្តីពីការប្រែប្រួលអាកាសធាតុ បរិស្ថាន កំណើនបៃតង; បន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការភាពជាដៃគូថាមពលវៀតណាម-ដាណឺម៉ាក ដំណាក់កាល ២០២០-២០២៥។
ទទួលជួបឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាម លោក Hynek Kmonicek លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញការ បើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរព្រមទាំងជំរុញការលើកកំពស់ទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោយពីសម្រេចបានចំនួន ៧៣៤ លានដុល្លារ អាមេរិកក្នុងឆ្នាំ២០២១ផងដែរ៕