ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានរដ្ឋសភា ម៉ូសំប៊ិច (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២២ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាម៉ូសំប៊ិក Esperanca Laurinda Francisco Nhiuane Bias ដែលលោកស្រីមកសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា៖ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណី ហើយចាត់ទុក ម៉ូសំប៊ិកជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់ វៀតណាមនៅអាហ្វ្រិក ហើយស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់តាមគ្រប់លំដាប់ថ្នាក់ ក្រសួងនិងមូលដ្ឋាន។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេច ចែករំលែកជាមួយម៉ូសំប៊ិកពីបទពិសោធន៍របស់ខ្លួនក្នុងប្រតិបត្តិការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; អនុវត្តន៍យ៉ាងសកម្មរាល់យន្តការសហប្រតិបត្តិការទ្វេភាគី បន្តសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
ចំណែកឯលោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ លើវិស័យជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក។ ចែករំលែកការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសទាំងពីរ; ដំណើរទស្សនាបណ្ឌិត្យសភានយោ បាយជាតិហូជីមិញ បណ្ឌិត្យសភាកសិកម្មវៀតណាម គណៈកម្មាធិការជាតិទទួលបន្ទុកទប់ទល់នឹងឧប្បត្តិហេតុ គ្រោះមហន្តរាយ ស្វែងរកនិងជួយសង្គ្រោះវៀតណាម លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិក បាននិយាយថា ការផ្លាស់ប្តូរមតិជាមួយបណ្តាភាគី គឺជាលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរ និងស្ថាប័ននៃប្រទេសទាំងពីរលើវិស័យទាំងនេះផងដែរ៕