ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដាក់សំណើរជូនរដ្ឋសភាដើម្បីអនុម័តលើ CPTPP

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ស្ដីពីការ ស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របាយការណ៍អត្ថាធិប្បាយនិងត្រួតពិនិត្យស្ដី ពីកិច្ចព្រមព្រៀង CPTPP និងឯកសារពាក់ព័ន្ធនានាផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដាក់សំណើរជូនរដ្ឋសភាដើម្បីអនុម័តលើ CPTPP - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ថ្លែងរបាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង CPTPP (រូបថត៖ VOV)


កិច្ចព្រមព្រៀង CPTPP មានមាត្រាចំនួន៧និងឧបសម្ព័ន្ធតែ១ដែលចែងអំពី ទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវ បានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រទេសចំនួន១២រួម មាន៖ អូស្ត្រលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេសី មិចស៊ីកូ នូវែល ហ្សេឡង់ ប៉េរូ សឹង្ហបុរី អាមេរិកនិងវៀតណាម ក៏ដូចជាដោះស្រាយ បញ្ហាផ្សេងៗពាក់ព័ន្ធដល់លក្ខណៈសុពលភាព ការដកចេញឬការចូលរួម CPTPP ផងដែរ។ ជាទូទៅ CPTPP បានរក្សាដដែលនូវខ្លឹមសារនៃ TPP ប៉ុន្តែ វាអនុញ្ញាតអោយប្រទេសជាសមាជិកអាចលើកពេលអនុវត្តន៍កាតព្វកិច្ចចំនួន២០ជាបណ្ដោះអាសន្ន ដើម្បីធានាតុល្យភាពអំពីផលប្រយោជន៍និងកាតព្វកិច្ចរបស់ ប្រទេសជាសមាជិកទាំងអស់ក្នុងបរិបទដែលអាមេរិកបានដកខ្លួនចេញពី TPP។

        CPTPP មិនត្រឹមតែផ្តោតទៅលើវិស័យជាប្រពៃណីនានាដូចជាការកាត់ បន្ថយពន្ធដារលើទំនិញ បើកទ្វារទីផ្សារសេវាកម្ម កម្មសិទ្ធិបញ្ញា និងរបាំងបច្ចេក ទេសប៉ុណ្ណោះទេ ថែមទាំងដោះស្រាយបញ្ហាថ្មីៗក្រៅប្រពៃណីដូចជា ពលករ បរិស្ថាន ការលក់ដូររបស់រដ្ឋាភិបាលនិងសហគ្រាសរដ្ឋ ទៀតផង។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះ ក៏មានសំណូមពរនិងស្ដង់ដារខ្ពស់អំពីតម្លាភាពក៏ដូចជាដាក់ ចេញនូវយន្តការដោះស្រាយជម្លោះដោយមានលក្ខណៈបង្ខិតបង្ខំនិងតឹងរឹង ផងដែរ។ អញ្ជើញថ្លែងរបាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង CPTPP អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន លើកឡើងច្បាស់ថា៖

        “ការចូលរួមនិងអនុម័តលើកិច្ចព្រមព្រៀង CPTPP យ៉ាងឆាប់ៗនោះ គឺជួយ អោយវៀតណាមបង្ហាញបាននូវការសន្យាដ៏ខ្លាំងក្លាចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ព្រមទាំងអះអាងនូវតួនាទីនិងឋានៈ ខាងភូមិសាស្រ្តនយោបាយដ៏សំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់អាស៊ី ប៉ាស៊ីហ្វិកទៀតផង។ ក្នុងបរិបទដែលសភាពការណ៍នយោបាយ សន្តិសុខក្នុងតំបន់និងលើពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញនោះ គឺការចូលរួម CPTPP នឹងជួយអោយវៀតណាមលើកស្ទួយកម្លាំងផ្ទៃ ក្នុងដើម្បីទប់ទល់នឹងការលំបាកនិងការសាកល្បង សំដៅអនុវត្តន៍គោលមាគ៌ាកិច្ចការបរ ទេសឯករាជ្យ ម្ចាស់ការ និងពហុទិស។ ម្យ៉ាងវិញទៀត នាពេលចូលជាធរមាននោះ កិច្ចព្រមព្រៀង CPTPP ក៏រួមចំណែកពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយ ប្រទេសជាសមាជិក CPTPP ផ្សេងៗ ជាពិសេសគឺប្រទេសដែលមានទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”៕

ប្រតិកម្មទៅវិញ