ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខយុទ្ធជនរងរបួសធ្ងន់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ Mi-171

Chia sẻ
Vovworld-នារសៀលថ្ងៃទី៧កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញមកមន្ទីពេទ្យរលាកជាតិ
ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខយុទ្ធជនរងរបួសធ្ងន់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ Mi-171 - ảnh 1
ឧត្តមសេនីយ៍ឯក Ngo Xuan Lich​​ បានជូនអំណោយលើកទឹកចិត្តបណ្ដាគ្រួសារយុទ្ធជន (VOV)

        Vovworld-នារសៀលថ្ងៃទី៧កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអញ្ចើញមកមន្ទីពេទ្យរលាកជាតិសាកសួរសុខទុក្ខបណ្ដា​យុទ្ធជន​ដែល
រងរបួសធ្ងន់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ Mi-171 នៅ Thach That ទីក្រុង​ហាណូយ។ ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយវេជ្ជបណ្ឌិតបុគ្គលិកគ្រូពេទ្យមន្ទី​ពេទ្យ​រលាកជាតិ
ដែលកំពុងជួយសង្គ្រោះឲ្យបណ្ដាយុទ្ធជន។ ប្រធានរដ្ឋបាន​ស្នើរ​ជួរវេជ្ជបណ្ឌិតធ្វើ
អស់ពីកំលាំងកាយចិត្តប្រមូលផ្ដុំគ្រប់មធ្យោបាយបរិក្ខា​សុខាភិបាលដើម្បីជួយ
ព្យាបាលឲ្យបណ្ដាយុទ្ធជនដែលរងគ្រោះ។

        នាព្រឹកថ្ងៃទី៨កក្កដាឧត្តមសេនីយ៍ឯក Ngo Xuan Lich សមាជិកគណៈកម្មាធិការ​យោធាមជ្ឈឹមនិងជាប្រធានអគ្គស្នងការនយោបាយបានមកមន្ទីពេទ្យរលាកជាតិ Le
Huu Trac ដើម្បីសាកសួរសុខទុក្ខកម្មាភិបាលសិក្ខាកាម​ដែល​ត្រូវរងរបួសក្នុងករណី
គ្រោះថ្នាក់ឧទ្ធម្ភាគចក្រនាព្រឹកថ្ងៃទី៧កក្កដា។ តាម​ព័ត៌មានថ្មីបំផុតមានយុទ្ធជនចំនួន
១៨នាក់បានពលីជីវិតក្នុងករណីធ្លាក់​ឧទ្ធម្ភាគចក្រ Mi-171។ យុទ្ធជនចំនួន៣នាក់កំពុង
បានព្យាបាលនៅមន្ទីពេទ្យ​រលាក​ជាតិ។

        នៅពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីពេទ្យរលាកជាតិ Le Huu Trac ឧត្តមសេនីយ៍
ឯក Ngo Xuan Lich បានសង្កត់ធ្ងន់ថា បន្ទាប់ពីករណីគ្រោះថ្នាក់កើត​មាន​ឡើងនោះ ក្រសួង
ការពារប្រទេសបានបញ្ជាណែនាំដោះស្រាយជំនះពុះពារ​លើផលវិបាក។ រួមជាមួយនោះ
បណ្ដាមន្ទីពេទ្យកងទ័ព កងពលការពារដែន​អាកាស-កងទ័ពជើងអាកាសនិងបញ្ជាការដ្ឋាន
រដ្ឋធានីហាណូយបានខំប្រឹងប្រែង​ក្នុងការជួយសង្គ្រោះបន្ទាន់ជនរងរបួសនិងដោះស្រាយ
ការងារទាក់ទិននានា។​ ឧត្តមសេនីយ៍ឯក Ngo Xuan Lich ក៏បានជូនអំណោយលើកទឹក
ចិត្តបណ្ដាគ្រួសារខំប្រឹង​ប្រែង​ឆ្លងផុតពីការឈឺចាប់ស្ថិរភាពជីវភាពរបស់នៅយ៉ាង
ឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ