ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN) |
មុននោះ ដោយដឹងថា ខ្យល់ព្យុះ Damrey បង្កការខូចខាតដ៏ធ្ងន់ធ្ងរនៅបណ្ដា ខេត្តភាគកណ្ដាលវៀតណាម នាថ្ងៃទី៧ វិច្ចិកា ប្រធានាធិបតីលោក Vladimir Putin បានបញ្ជាឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់ទឹកប្រាក់ជំនួយចំនួន៥លាន ដុល្លាអាមេរិក សំដៅជួយវៀតណាមជំនះលើផលវិបាកនៃខ្យល់ព្យុះពោលខាង លើ។ តាមការបញ្ជារបស់ប្រធានាធិបតីលោក Putin ដែរ នាយប់ថ្ងៃទី៨ វិច្ចិកា យន្តហោះនៃក្រសួងឆ្មាំស៊ីវិល ករណីបន្ទាន់និងជំនះផលវិបាកគ្រោះមហន្តរាយ រុស្ស៊ីដែលដឹកជញ្ជូនទំនិញជួយសង្គ្រោះមនុស្សធម៌របស់រដ្ឋាភិបាលរុស្ស៊ីជូនចំពោះជនរងគ្រោះដោយខ្យល់ព្យុះ Damrey នោះបានចុះចតនៅព្រលានយន្តហោះ Cam Ranh ខេត្ត Khanh Hoa៕