ប្រធានរដ្ឋវៀតណាមបានទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង។

Theo VOV -
Chia sẻ
VOV-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង។

ប្រធានរដ្ឋវៀតណាមបានទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង។ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋស៊ូដង់ Sayed Eltayeb Ahmad (truongtansang.net)



        VOV-នាថ្ងៃទី២៧សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូស្ទ្រីស Thomas
Loidl ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ Armenia Raisa Vardanyan ឯកអគ្គរដ្ឋទូត​
សាធារណៈ​រដ្ឋ​ស៊ូដង់ Sayed Eltayeb Ahmad និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ
Congo Daniel Owassa មកជូនសារតាំង។​ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang
បានអះអាងថា​វៀតណាមបង្កគ្រប់លក្ខណៈដើម្បីបណ្ដា​ឯកអគ្គរដ្ឋទូត​សំរេច​
ល្អភារកិច្ច លោកប្រធានរដ្ឋបានចាត់ទុកថា រវាងវៀតណាមនិងបណ្ដាប្រទេស
បាន​កសាងទំនាក់ទំនងប្រពៃណី។ នេះនឹងជាមូលដ្ឋានដ៏ល្អដើម្បីភាគីទាំងពីរ
ជំរុញ​ទំនាក់ទំនងពាណិជ្ជកម្មបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ។ លោក
ប្រធានរដ្ឋ​បាន​អះអាងថា​ជាមួយតួនាទីកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅ
មួយថ្ងៃនៅ​ដំបន់​អាស៊ី-អាគ្នេយ៍ វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់
ដើម្បីបង្កើនទំនាក់​ទំនងរវាងអាស៊ាននិងបណ្ដាប្រទេសទន្ទឹមនឹងនោះចង់ឲ្យ
បណ្ដាប្រទេស គាំទ្រវៀតណាមនៅបណ្ដាវេទិការដំបន់និងអន្តរជាតិ។

        បណ្ដាឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូស្ទ្រីស Armenia ស៊ូដង់ Congo បាន​
បញ្ជូន​សេចក្តីអញ្ជើញរបស់បណ្ដាប្រធានាធិបតីមានបំណងទទួលជួបប្រធាន
រដ្ឋវៀត​ណាមអញ្ជើញមកបំពេញទស្សនកិច្ចការងារ សំដៅជំរុញទំនាក់ទំនង
វៀតណាមជាមួយ​បណ្ដាប្រទេសឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ