|
ប្រធានរដ្ឋវៀតណាមបានចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន (VOV) |
Vovworld-នាថ្ងៃទី១៦មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានអញ្ចើញចាប់
ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន។ ពិធីការបាញ់កាំភ្លើងធំចំនួន២១គ្រាប់
នៅព្រលានយន្តហោះស្វាគមន៍ដំណើរទស្សនកិច្ច បានសម្ដែងនូវការគោរពពិសេសរបស់ជប៉ុនចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋដើមដំបូងរបស់លោក
Truong Tan Sang លើថានៈប្រធានរដ្ឋនិងទំនាក់ទំនងមិត្តភាពល្អប្រសើរវៀត
ណាម-ជប៉ុន។ ដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះរបស់ប្រធានរដ្ឋ Truong Tan
Sang ជាព្រឹត្តិការណ៍មានអត្ថន័យនយោបាយសំខាន់ក្នុងទំនាក់ទំនងនៃប្រទេស
ទាំងពីរ សំដៅបង្កើនទំនុកទុកចិត្តនយោបាយរវាងវៀតណាម-ជប៉ុននិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបណ្ដាបញ្ហាអន្តរជាតិនិងដំបន់ ជំរុញ
កិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ៕