ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិនប្រកបដោយជោគជ័យ

Chia sẻ
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន នាព្រឹកថ្ងៃទី ២១ 
មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅសាក់សួរសុខទុក្ខ  និងសំណេះសំណាលជាមួយបណ្ដា​កម្មាភិបាល បុគ្គលិកនៅស្ថានទូតវៀតណាមប្រចាំនៅ ចិន និងដំណាង​សហគមន៍ជនវៀតណាមនៅប៉េកាំង។ 

​​​​​​​​​​​​​​

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន នាព្រឹក
ថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅ
សាក់សួរសុខទុក្ខ  និងសំណេះសំណាលជាមួយបណ្ដា​កម្មាភិបាល បុគ្គលិកនៅ ស្ថានទូតវៀតណាមប្រចាំនៅចិន និងដំណាង​សហគមន៍ជនវៀតណាមនៅប៉េកាំង។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃយ៉ាងខ្ពស់ចំពោះរាល់ការខំ
ប្រឹង ប្រែងរបស់កម្មាភិបាល ​បុគ្គលិកស្ថានទូតក្នុងរយះពេលកន្លងទៅ  ពិសេសគឺ
ការរួម វិភាគទានក្នុង​ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចលើកនេះ។ ​ ប្រធានរដ្ឋ
 Truong Tan Sang បានសង្កត់ធ្ងន់ថា÷  “ ស្ថានទូតវៀតនាម អង្គភាពអាជិវកម្មវៀត
ណាម នៅប៉េកាំងនិយាយ​ដោយ លែក និងនៅប្រទេសចិននិយាយរួម សហគមន៍
ជនវៀតណាមនៅ​ប៉េកាំងនិយាយដោយលែក  និងនៅចិននិយាយរួម បានរួមវិភាគ
ជាច្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធិភាព។ ប្រការនេះដ៏សែន
សំខាន់  នាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ខ្លួន ក៏ដូចជាមិត្ត។ ជាងនេះទៅទៀត

 ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិនប្រកបដោយជោគជ័យ - ảnh 1
រូបថត​Internet

 ប្រការនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លា ​សំខាន់ យូរអង្វែង ពង្រឹងនិងពង្រីកថែម ទៀត ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងបក្សទាំងពីរ រដ្ឋទាំងពីរ។” នាយប់ថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណះ ប្រតិភូវៀតណាមបានចាក់ចេញពីទីក្រុង Kuang-zhou បញ្ចប់ដំណើរបំពេញ ទស្សនកិច្ច
ជាផ្លូវការ ថ្នាក់រដ្ឋនៅប្រទេសចិន ប្រកប​ដោយជោគជ័យ។


ក្នុងឱកាសបញ្ចប់ដំណើរទស្សនិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនរបស់ប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sang  នាថ្ងៃទី២១មិថុនាភាគីទាំឋង២បានចេញ សេច​ក្តីថ្លែងការណ៍រួមវៀតណាមចិន។ សេច​ក្តីថ្លែងការណ៍រួមបានលើកច្បាសើថា៖ក្នុងរយះ
ពេលបំពេញទស្សនិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៩ដល់ទី២១មិថុនាតាម
សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិនលោក​ Xi JinPing ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang  បានដំណើរការចរចារជាមួយថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ  រដ្ឋាភិបាល  រដ្ឋសភា
ចិន។ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានផ្លាស់ប្តូរយោបល់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិ
ការយុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាមចិនក្នុងសភាពការណ៍ថ្មីក៍ដូចជាបញ្ហាអន្តរជាតិ
និងតំបន់ដែលភាគីទាំង២រួមយកចិត្តទុកដាក់។

ភាគីទាំង២បានក្រលែកមើលលើដំណើរអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាមចិននិងចាត់ទុក
ថា៖ចំណងមិត្តភាព វៀតណាមចិនជាទ្រពសម្បិត្តរួមដ៍ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំង
២។ភាគីទាំង២បានអះអាងថា៖បន្តរក្សាជំនួបជាន់ខ្ពស់និងរួមគ្នាអនុវត្តកម្មវិធីអំពីទំនាក់ទំ
នងដៃគូសហប្រតិបត្តិការយុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាមចិនដែលបានចុះហត្ថលេខា
ក្នុងឱកាសនេះ។

ភាគីទាំង២អះអាងថា៖បន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងបក្សទាំង២រក្សាជំនួបជាន់ខ្ពស់​រវាងកងទ័ពនៃប្រទេសទាំង២​​  អនុ​វត្តល្អនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារ
ព្រំដែនរវាងក្រសួងការពារប្រទេសទាំង២(ធ្វើវិសោធនកម្ម)។

លើវិស័យសេដ្ឋកិច្ច​ វៀតណាមចិនឯកភាពបង្កើនការសម្រពសម្រួលយុទ្ឋសាស្រ្តស្តីពីការ
អភិវឌ្ឍន៍ សេដ្ឋកិច្ច​  ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ភាភីទាំង២ខំប្រឹងប្រែង
ទទួលឲ្យតំលៃប្រាក់នាំចេញបាន៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។

អំពីបញ្ហាព្រំដែនបូរណភាពដែនដី ភាគីទាំង២បានមូលមតិជាឯកឆ័ន្តថា៖អនុវត្តយ៉ាងទៀង
ទាត់នូវផែនការការងារសំរាប់ឆ្នាំ២០១៣របស់គណះកម្មាធិការចម្រុះព្រំដែមគោកនៃប្រទេស
ទាំង២។ភាគីទាំង២ឯកភាពរៀបចំវង់ចរចារថ្មីស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍
ទេសចរណ៍នៅដំបន់ល្បាក Ban Gioc នាដំណាច់ឆ្នាំនេះ។ភាគីទាំង២ក៍ព្រមព្រៀងដែរថា៖
បន្តអនុវត្តល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនេសាតទនៅដំបន់ឈូងសមុទ្រBac Bo
ជាដើម។

ភាគីទាំង២បានផ្លាស់ប្តូរយោបល់អំពីបញ្ហានានាលើសមុទ្រខាងកើតនិងឯកភាពថា៖ថ្នាក់
ដឹកនាំរបស់បក្សនៃប្រទេសទាំង២រក្សាការផ្លាស់ប្តូរយោបល់និងការជួបសន្ទនាអំពីបញ្ហា
នានាលើសមុទ្រវៀតណាមចិន។ ភាគីទាំង២នឹង​អនុវត្តកិច្ចព្រមព្រៀងស្តីពីគោលការណ៍
សារវន្តក្នុងការដោះស្រាយបញ្ហានានាលើសមុទ្រវៀតណាមចិន។ភាគីទាំង២ឯកភាព
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារបរិស្ថានសមុទ្រ​ ការស្រាវជ្រាវសមុទ្រនិង
ការងារសង្រ្គោះលើ សមុទ្រ​។ ភាគីទាំង២នៅឯកភាពថា៖អនុវ​ត្តនូវសេចក្តីថ្លែងការស្តីពី
កិច្ចសហប្រតិបត្តិការរបស់ភាគីនានាល់សមុទ្រខាងកើតរួមគ្នារក្សាសន្តិភាពនិងស្ថិរភាព
លើសមុទ្រខាងកើត។

ក្នុងឱកាសនេះដែរភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់
ចំនួន១០។ ភាគីទាំង២ពេញចិត្តចំពោះលទ្ឋផលទាំឡាយដែលទទួលបានក្នុងដំណើរទស្ស
នកិច្ចចិន របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ភាគីទាំង២ចាត់ទុកថា៖ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងការជំរុញខ្លាំងទំនាក់ទំនងរវាងប្រទេសទាំង២៕


ប្រតិកម្មទៅវិញ