ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

Chia sẻ
(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងប្រធានាធិបតីបង់ក្លាដែស លោក Mohammad Abudul Hamid ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងទៅបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌាចាប់ពីថ្ងៃទី ២ ដល់ទី៤ មិនា ឆ្នាំ ២០១៨ និងបង់ក្លា ដែសចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិនា ឆ្នាំ ២០១៨។ 
ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi (indianexpress.com/PTI Photo)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងប្រធានាធិបតីបង់ក្លាដែស លោក Mohammad Abudul Hamid ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងទៅបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌាចាប់ពីថ្ងៃទី ២ ដល់ទី៤ មិនា ឆ្នាំ ២០១៨ និងបង់ក្លា ដែសចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិនា ឆ្នាំ ២០១៨។ មុនពេលដំណើរទស្សនកិច្ចនៅ ឥណ្ឌារបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang កាសែតឥណ្ឌា The Times of India បានចុះផ្សាយអត្ថបទសរសេរដែលវាយតំលៃថាព្រឹត្តិការណ៍នេះ នឹងកូសសម្គាល់ទំនាក់ទំនងការទូតទ្វេភាគី។ អត្ថបទសរសេរសង្កត់ធ្ងន់ទៅលើ អត្ថន័យនៃដំណើរទស្សនកិច្ចក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧២-ថ្ងៃទី ៧ មករា ឆ្នាំ ២០១៨)។ ប្រការគួរឲ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ  Tran Dai Quang គឺលោកប្រធានរដ្ឋវៀតណាមនឹងជាភ្ញៀវកត្តិយស់ចូលរួម ពិធីព្យុហយាត្រារំលឹកខួបអនុស្សាវរីយ៍ទិវាសាធារណៈរដ្ឋឥណ្ឌា ហើយអញ្ជើញ ចួលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាឥណ្ឌា-អាស៊ាន៕

ប្រតិកម្មទៅវិញ