ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Kontum

Chia sẻ
នារសៀលថ្ងៃទី ១៥ មិនា ប្រធានរដ្ឋវៀតណាម Truong 
Tan Sang បានទៅទស្សនានិងបំពេញការងារនៅស្រុក
Sa Thay ខេត្ត Kontum ភាគខាងត្បូងវៀតណាម។

នារសៀលថ្ងៃទី ១៥ មិនា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទៅទស្សនានិង
បំពេញការងារនៅស្រុក Sa Thay ខេត្ត Kontum ភាគខាងត្បូងវៀតណាម។ប្រធានរដ្ឋ
បានទៅត្រួតពិនិត្សសភាពការណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការធានាសន្តិសុខលើ
ខ្សែព្រំដែន វៀតណាម - កម្ពុជា ដែលស្ថិទនៅតំបន់ស្រុក Sa Thay។ មកទស្សនានៅប៉ុស្តឺ ការពារព្រំដែន Yalan (លេខ ៧០៧) ប្រធានរដ្ឋ Truong Tan Sang បានរំលឹក កម្មភិបាល
យុទ្ធជន​ របស់ប៉ុស្តឺការពារព្រំដែនលេខ ៧០៧ ត្រូវធ្វើល្អការងារឃោសនាមហាជនមាន
ទំនាក់ទំនងជិតស្និទជាមួយជនរួមជាតិថែមទៀត ដើម្បីរក្សាររឹងមាំសន្តិសុខតំបន់ព្រំដែន និងកសាងខ្សែព្រំដែន Sa Thay ជា ខ្សែព្រំដែនសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។           

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Kontum  - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kontum (Image: VOVonline)

“ពីមុនមកកងទ័ការពារព្រំដែនមានប្រពៃណីល្អប្រសើរ គឺ ជួយប្រជាជនអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រ។បណ្ដាយុទ្ធជនមានសមត្ថភាពមកពីតំបន់
ជាច្រើនផ្សេងៗទៀតបាននាំចំណោះដឹង ដើម្បីជួយឧបត្ថម្ភជនរួមជាតិ។ ការចូលរួម
កសាងប្រព័ន្ធនយោបាយមូលដ្ឋាន អភិឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ ជាបណ្ដាសកម្មភាពដ៏ល្អ។ យើងត្រូវពង្រីកប្រពៃណីនេះ។”
បន្ទាប់ពីនោះ ប្រធានរដ្ឋបានមកទស្សាភូមិយុវជន​ Morai និង ជួបធ្វើការជាមួយថ្នាក់ដឹក
នាំរបស់ក្រុមហ៊ុនកៅស៊ូលេខ ៧៨ នៅឃុំ Morai និងស្ថាប់ថ្នាក់ដឹកនាំស្រុក Sa Thay រាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ស្រុក៕

ប្រតិកម្មទៅវិញ