ប្រធានរដ្ឋវៀតណាមទៅទស្សនាកេរ្តិ៍ដំណែលនិងជួបប្រាស្រ័យជាមួយអតីតឈ្លើយសិកនៅHoaLo

Chia sẻ
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang
បានអះអាងចំពោះគុណបំណាច់និងការរួមវិភាគទានដ៏
ធំធេងរបស់បណ្ដាជំនាន់យុទ្ធជនបដិវត្តន៍ក្នុងការតស៊ូ
ដើម្បី ឯករាជ្យ សេរីភាពរបស់មាតុប្រទេស។

(VOVworld) - នាព្រឹកថ្ងៃទី២៣កក្កដាក្នុងជំនួបប្រាស្រ័យជាមួយបណ្ដាអតីតយុទ្ធជន
បដិវត្តន៍ដែលធ្លាប់ត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារនៅ Hoa Loក្នុងដំណាក់កាលពីឆ្នាំ
១៩៣០ដល់ឆ្នាំ១៩៥៤ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បានអះអាងចំពោះ
គុណបំណាច់និងការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាជំនាន់យុទ្ធជនបដិវត្តន៍ក្នុងការ
តស៊ូដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស។លោក Truong Tan Sang បានសង្កត់
ធ្ងន់ថា៖

ប្រធានរដ្ឋវៀតណាមទៅទស្សនាកេរ្តិ៍ដំណែលនិងជួបប្រាស្រ័យជាមួយអតីតឈ្លើយសិកនៅHoaLo - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ទៅទស្សនាកេរ្តិ៍ដំណែលនៅពន្ធនាគារ​ Hoa Lo (រូបថត៖TTXVN)


“នៅទីនេះ បណ្ដាយុទ្ធជនបដិវត្តន៍ស្នេហាជាតិបានលើកតម្កើងឆ័ន្ទៈប្រយុទ្ធ ស្មារតី
អង់អាចក្លាហាន ការប៉ិនប្រសប់និងការឆ្នៃប្រឌិត ដោយធ្វើឲ្យបរាជ័យការបង្ក្រាបរបស់
អ្នកយាមគុក។ប្រពៃណីដ៏រុងរឿងនោះត្រូវបានបន្តនៅពន្ធនាគារផ្សេងៗជាច្រើនក្នុង
ការតស៊ូប្រុទ្ធប្រឆាំងច័ក្រពតិ្តអាមេរិក”។
ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យបណ្ដាក្រសួង ស្ថាប័ននិងទីក្រុងហាណូយ
បន្តអនុវត្តល្អនូវការងារតបស្នងសងគុណ និងស្រាវជ្រាវនាំចេញគោលមាគ៌ា គោល
នយោបាយថ្មី សំដៅយកចិត្ត ទុកដាក់ជាក់ស្ដែងដល់យុទ្ធជនបដិវត្តន៍ដែលត្រូវជាប់
ពន្ធនាគារ៕

ប្រតិកម្មទៅវិញ