នារសៀលថ្ងៃទី២៩ខែមិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan
Sangបានទទួឡជួបសន្ទនាជាមួយអគ្គស្នងការជាន់ខ្ពស់ទទួឡបន្ទុកការអភិវឌ្ឌ្យរបស់
សហភាពអឺរ៉ុប( EU) Andris Piebalgs ដែលកំពុងបំពេញទស្សនកិច្ចនឹងធ្វើការនៅ
វៀតណាម។ នៅទីនេះប្រធានរដ្ឋ Truong Tan Sangអះអាងថា៖វៀតណាមយកចិត្ត
ទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយ EU។វៀតណាម នឹងជាស្ពានតភ្ជាប់ដើម្បី
EU បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានថែមទៀត។វាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមទទួលបានក្នុងការងារកាត់បន្ថយភាព
ក្រីក្រនឹងអនុវត្តគោលដៅសហស្សវត្ស អគ្គស្នងការជាន់ខ្ពស់ Andris Piebalgs បាន
អះអាងថា៖ EU នឹងបន្តផ្តល់ជំនួយ ODA ប្រមាណ១ពាន់លានដុល្លាអាមេរីកដល់
វៀតណាម ព្រមទាំងផ្តល់ជំនួយឥតសំណងសំរាប់បណ្តាវិស័យសុខាភិបាល អប់រំ បណ្តុះបណ្តាលនឹងជួយវៀតណាមលើវិស័យផ្ទេរប្រគល់ចំរើនជឿនលឿនវិទ្យាសា
ស្រ្តបច្ចេកទ្ទេសទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
|
ប្រធានរដ្ឋវៀតណាមTruong Tan Sang . ( Image: Internet) |
នារសៀលថ្ងៃដ៏ដែល នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត
រូម៉ានីប្រចាំនៅវៀតណាម Dumitru Olaru ដែលមកសម្តែងការគួរសមនឹងជំរៀប
លាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋមវៀតណាម
Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទានរបស់លោក
ឯកអគ្គរដ្ឋទូត ក្នុងការបង្កើននិងពង្រឹងទំនាក់ទំនងប្រពៃណី រវាងប្រទេសទាំង២។ ប្រធានរដ្ឋមានគោលបំណងបន្តទទួលបានការគាំទ្ររបស់ រូម៉ានី ចំពោះការ ដែល
វៀតណាមចុះឈ្មោះចូលក្នុង ក្រុមប្រឹក្សារសិទ្ធិមនុស្ស អាណាត្តិ ២០១៣ - ២០១៦។ នឹងជឿជាក់ថា៖ ក្រោយពីបានបញ្ចប់បេសកកម្មការទូតនៅវៀតណាម ឯកអគ្គរដ្ឋទូត
នឹងបន្តមានការរួមវិភាគទានឲ្យទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ រវាងប្រទេសទាំង២តទៅទៀត៕