|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីនិងជប៉ុនប្រចាំនៅវៀតណាម (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ១៩ មេសា ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម
លោក Konstantine Vnukov ។ ក្នុងជំនួប ភាគីទាំងពីរបានេកភាពថា៖ វៀតណាម
និងរុស្ស៊ីគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបេ្រងឧស្ម័ន្ធនិង អាគ្គិសនីនុយ
ក្លេអ៊ែរ។ វៀតណាមមានគោលបំណងថា៖ រដ្ឋាភិបាលរុស្ស៊ីនឹង អនុម័តលើកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបយ៉ាង ឆាប់រហ័សដែល
ជាមូលដ្ឋានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេស ទាំងពីឲ្យបាន
ខ្លាំងក្លាថែមទៀត។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមក៏ បានជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Hiroshi Fukada។ ក្នុង
ជំនួប លោក Tran Dai Quang បានផ្ញើរការរំលែកទុកដ៏ជ្រាលជ្រៅ របស់រដ្ឋា
ភិបាលនិងប្រជាជនវៀតណាមដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនអំពី ភាព
មហន្តរាយដ៏ធ្ងន់ធ្ងរដោយការរញ្ជួយដីនាពេលថ្មីៗនេះ។ រីឯខ្លូនវិញ ឯកអគ្គរដ្ឋ
ទូតជប៉ុនលោក Hiroshi Fukada បានអះអាងថា៖ ប្រទេសទាំងពីរគប្បី
សហប្រតិបត្តិការជិតស្និតថែមទៀតអំពីបញ្ហាលើសមុទ្រខាងកើតនៅ
បណ្ដាវេទិ ការអន្តរជាតិនិងអាស៊ាន៕