ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

Chia sẻ
(VOVworld) - នាថ្ងៃដដែល ប្រធានរដ្ឋលោក Truong
Tan Sang ក៏បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋ
ទូតនៃបណ្ដាប្រទេសនោះគឺ ដាណឺម៉ាក់ សាធារណៈ
រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងស្រីលង្កាមក
ជូនសារតាំងទទួលបេសកកម្មនៅវៀតណាម ទៀតផង៕
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Myong Gil មកជូនសារតាំង (រូបថត៖Vietnamplus)

(VOVworld) - នាព្រឹកថ្ងៃទី២០ សីហា នៅវិមានប្រធានរដ្ឋ ក្នុងជំនួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតឈីលីលោក Claudio Anderes De Negri Quintana មកជូន សារតាំង
ទទួលបេសកកម្មនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
សំដែងក្ដីសប្បាយរីករាយចំពោះការដែលទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុង ឆ្នាំ២០១៣ ភាគីទាំងពីរ
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។នេះជាបុព្វបទសំខាន់
ដែលនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើង៦០% ទទួលបានចំនួន១ពាន់
លានដុល្លាអាមេរិក។រីឯឯកអគ្គរដ្ឋទូត Quintana បានថ្លែងថា ទន្ទឹមនឹងការជំរុញ
ខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ភាគីទាំងពីរចាំបាច់ ត្រូវបង្កើនការផ្លាស់ប្ដូរ
វប្បធម៌ ទេសចរណ៍ដើម្បីប្រជាជននៃប្រទេសទាំងពីរយល់ ច្បាស់ជាងអំពីប្រវតិ្ត
សាស្ត្ររបស់គ្នាទៀតផង។

ស្វាគមន៍ឯកអគ្គរដ្ឋទូតទួរគីលោក Akif Ayhan មកទទួលបេសកកម្មនៅវៀតណាម
ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា វៀតណាមជានិច្ច កាលគោរព
ទំនាក់ទំនងជាមួយទួរគី។វៀតណាមត្រៀនខ្លួនជាស្រេចចរចារលើ កិច្ចព្រមព្រៀង
ពាណិជ្ជកម្មទ្វេភាគីជាមួយទួរគី សំដៅនាំតំលៃប្រាក់ពាណិជ្ជកម្ម ឡើងពី៥-១០
ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ។ឯកអគ្គរដ្ឋទូត Akif Ayhan បានសំដែង
គោលបំណងថា វៀតណាមនឹងបន្តគាំទ្រទួរគីក្លាយទៅជាដៃគូរបស់តំបន់អា
ស៊ាន។

នាថ្ងៃដដែល ប្រធានរដ្ឋលោក Truong Tan Sang ក៏បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនោះគឺ ដាណឺម៉ាក់ សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ និងស្រីលង្កាមកជូនសារតាំងទទួលបេសកកម្មនៅវៀតណាម
ទៀតផង៕

ប្រតិកម្មទៅវិញ