|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង
(Image: truongtansang.net) |
(VOVworld) – នារសៀលថ្ងៃទី ២៨ ឧសភា ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Han Ki-Moo ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាង ថា៖ គិតតាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០០៩ មកភាគីទាំង ២
បាន បង្ហាញនូវទំនុកទុកចិត្តខាងនយោបាយ កូរ៉េខាងត្បូងបានក្លាយទៅជាដៃគូ
ពាណិជ្ជកម្ម ជួរមុខបរស់វៀតណាម។ប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់
ចំពោះលទ្ធផលនៃការចរចាររវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង ២ ហើយ
ស្នើរឲ្យអនុវត្តកិច្ចព្រមព្រៀង ដែលទទួលបាន។ លោក Truong Tan Sang ជឿក
ជាក់ថា៖ ដោយឈរលើមូលដ្ឋាន ដៃគូយុទ្ធសាស្ត្រនិងទំនុកទុកចិត្តគ្នាទៅវិញ
ទៅមក កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង ២ នឹងរួមចំណែកយ៉ាងសកម្ម
ក្នុងសន្តិភាពស្ថិរភាពក្នុងតំបន់៕