ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ

Chia sẻ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២២ ទិវា
កំណើតលោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ១៦
ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
ទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីត
កម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២២ ទិវាកំណើតលោកប្រធានហូជីមិញ នាព្រឹក
ថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ថ្លែងមតិក្នុងជំនួប
ប្រធានរដ្ឋ Truong Tan Sang បានសម្តែងនូការគោរពចំពោះ មនោសញ្ចាតនារបស់អតីត
កម្មាភិបាល បុគ្គលិកចំពោះលោកប្រធានហូជីមិញ។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ក្នុង
ដំណាក់កាល​នាបច្ចុប្បន្ន បក្សទាំងមូល​ ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបាននិង
កំពុងរៀនសូត្រនិងធ្វើតាមគំរូសីលធម៏របស់លោកប្រធានហូជីមិញនិងទទួលបានលទ្ធផល
សំខាន់ជាច្រើន។ ប៉ុន្តែ តាមការពិតជាក់ស្តែងមានកំហិតជាច្រើន។នេះត្រូវបានលើកច្បាស់
ក្នុងសេចក្តីសំរេចចិត្តមជ្ឃឹមលើកទី ​៤​​​ អំពីបញ្ហាចាំបាច់ ១ ចំនួនក្នុងការកសាងបក្ស​​​​។
ប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖
“ក្នុងនីតិកាលទី ១១ នេះ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយ សេចក្តីសំរេចចតិ្ត
មជ្ឃឹម លើកទី ៤ អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្ស។ ការចេញផ្សាយ
សេចក្តីសំរេចចិត្តនេះ គឺ សមស្របនឹងគោលបំណងរបស់លោកប្រធានហូជីមិញ។​ មនុស្សម្នាក់ៗត្រូវចូរ ខំប្រឹងប្រែងរៀនសូត្រនិងធ្វើការតាមគំរូសិលធម៌របស់លោក
ប្រធានហូជីមិញ៕”

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ (Image: VOV online)


ប្រតិកម្មទៅវិញ