|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូ តំណាងចូលរួម AdAsia ២០១៣
(Image: VOV) |
(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយគណៈប្រតិភូតំណាងចូលរួម មហាសន្និបាតផ្សព្វផ្សាយទ្វីបអាស៊ី ដែលបានប្រព្រឹត្តទៅ នារសៀថ្ងៃទី ១១ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចាត់ទុក
ថា៖ ក្នុងកាលៈទេសៈ សកលលោកកំពុងជួបការលំបាកជាច្រើន ប៉ុន្តែ ទី្វបអាស៊ី
ត្រូវបានចាត់ទុកគឺជាកំលាំងចលករនៃការអភិវឌ្ឍន៍ ហើយសតវត្សទី ២១ គឺជា
សតវត្សរបស់ទី្វបអាស៊ី។ ដោយហេតុនេះ វត្តមានរបស់បណ្ដាតំណាងក្រុមហ៊ុន
ល្បីឈ្មោះក្នុងតំបន់នៅមហាសន្និបាតលើកនេះមានអត្ថន័យដ៏សែនសំខាន់ក្នុង
ការជំរុញកំណើនសេដ្ឋកិច្ចតំបន់។ ដើម្បីទទួលបានគោលដៅនេះ ប្រធានរដ្ឋ
វៀតណាមសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសនិងអង្គភាពអាជីវកម្មក្នុងតំបន់ត្រូវបាន
ការផ្សារភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និត ក្នុងនោះ មានតួនាទីនៃ សកម្មភាពផ្សព្វ
ផ្សាយ។ ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖ តាមរយៈមហា
សន្និបាតនេះ បណ្ដាតំណងមកពីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នានា ក៏ដូជា ទើបនឹង
លេចចេញនឹងផ្លាស់ប្តូរចែករំលែកបទពិសោធន៍ដើម្បីកំណើន និង ការអភិវឌ្ឍន៍
របស់ប្រទេសនិមួយៗក្នុងតំបន់៕