ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណះប្រតិភូសហប្រតិបត្តិការសេដ្ឋកិច្ចមណ្ឌល Kan Sai - ជប៉ុន

Chia sẻ

      ( VOV)_នាព្រឹកថ្ងៃទី ១៦ មេសា នៅរដ្ឋធានីហាណូយ  
ប្រធានរដ្ឋវៀត​ណាមលោកTruong Tan Sang បានទទួលជួប 
 គណះប្រតិភូ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ជប៉ុន ដឹកនាំដោយ 
លោក Mori​ Shosukeប្រធានសហព័ន្ធសេដ្ឋកិច្ចតំបន់ Kansai  

  ( VOV)_នាព្រឹកថ្ងៃទី ១៦ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត​ណាម 
លោកTruong Tan Sang បានទទួលជួប គណះប្រតិភូ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ជប៉ុន ដឹកនាំដោយលោក Mori​ Shosukeប្រធានសហព័ន្ធសេដ្ឋកិច្ចតំបន់ Kansai  ដែលកំពុងមានដំណើរទៅ​បំពេញ​ទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក 
Mori​ Shosuke  សម្ដែងគោល​បំណងថា÷ វៀតណាមបង្កើតការិយាល័យ ពាណិជ្ជ កម្មប្រចាំនៅមណ្ឌល Kansai ដើម្បីក្ដាប់ជាប់ព័ត៍មាន គោលបំណងរបស់អង្គភាព
អាជីវកម្មជប៉ុន ​វិនិយោគចូលមកវៀតណាម។ ទន្ទឹមនឹងនោះ pjtl’ព័ត៍មានអំពីអង្គ
ភាព​អាជីវកម្ម និងគោលនយោបាយទាក់ទាញការវិនិយោគរបស់វៀតណាម ​ដើម្បី បង្កើតកម្លាំងចលករចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក 
Mori​ Shosuke បានចាត់ទុកថា÷​ការដែលជប៉ុន ចូលរួមការចរចារ​ស្ដីពីកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក ( TPP) ជាមួយ​វៀតណាម នឹងជាឱកាស បើកទូលាយកិច្ចសហប្រតិបត្តិការរវាងអង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរ និង​តំបន់។

          រីឯខ្លួនឯងវិញ ប្រធានរដ្ឋ​ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ ​វៀត​ណាម​ជា
និច្ច​កាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិ​បត្តិការជាមួយជប៉ុន ​ដែល​ក្នុង​នោះ មានតំបន់ Kansai ផង។ នេះនឹងជាបុព្វបទដើម្បីជំរុញទំនាក់​ទំនង​សហ​ប្រតិ​ប្តិ​ការ​ខ្លាំងក្លាជាងទៀត រវាងប្រទេសទាំងពីរនិយាយរួម និងជាមួយតំបន់ Kansai និយាយ
ដោយឡែក។ ប្រធានរដ្ឋក៏បានឯកភាព ជាមួយសំណូមបរ របស់​បណ្ដាដំណាងអង្គ
ភាព អាជីវកម្ម តំបន់ Kansai គឺលើកកំរិតវេទិកា​សេដ្ឋកិច្ច​​និងបង្កើតការិយាល័យ នៃ
ក្រសួងផែន ការនិងវិនិយោគវៀតណាម ប្រចាំនៅតំបន់ Kansai ដើម្បីបង្កើនកិច្ចស
ហប្រតិ បត្តិការវិនិយោគរវាងភាគីទាំងពីរ។ ​ទន្ទឹមនឹងនោះ វៀតណាមក៏ត្រៀមខ្លួន
ជា ស្រេចផ្លាស់ប្តូរ និងចែករំលែកបទ​ពិសោធន៍ ក្នុងការចរចារស្ដីពីកិច្ចព្រម ព្រៀង ដៃគូយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក ​​​​( TPP) រវាងប្រទេសទាំងពីរ៕

 ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណះប្រតិភូសហប្រតិបត្តិការសេដ្ឋកិច្ចមណ្ឌល Kan Sai - ជប៉ុន - ảnh 1
ប្រធានរដ្ឋវៀត​ណាម លោកTruong Tan Sang និងលោក Mori​ Shosuke (internet)


ប្រតិកម្មទៅវិញ