ប្រធានរដ្ឋវៀតណាម៖ទីក្រុងហាយហ្វុងប្រមូលផ្ដុំលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

Chia sẻ

(VOVworld) - លោក Truong Tan Sang បានស្នើរឲ្យទីក្រុង
ហាយហ្វុង ត្រូវបន្តយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋ
កិច្ចសមុទ្រ បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាតំបន់
ដូចជាស្រុកកោះ Bach Long Vy អនុវត្តល្អនូវតួនាទីជា
សេវាកម្មភ័ស្តុភារបរនេសាទ និងមជ្ឈមណ្ឌលជួយ
សង្គ្រោះ។

(VOVworld) - ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាយហ្វុងភាគខាងជើងវៀត
ណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា ហាយហ្វុងត្រូវ
រៀបចំល្អនូវប្រព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពនៃប្រភព
ធនធានមនុស្ស ទទួលបានគោលដៅក្នុងការធ្វើសមាហរណ្ឌកម្ម។លោក Truong Tan
Sang បានស្នើរឲ្យទីក្រុងហាយហ្វុង ត្រូវបន្តយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋកិច្ច
សមុទ្រ បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាតំបន់ដូចជាស្រុកកោះ Bach Long Vy
អនុវត្តល្អនូវតួនាទីជាសេវាកម្មភ័ស្តុភារបរនេសាទ និងមជ្ឈមណ្ឌលជួយសង្គ្រោះ។

ប្រធានរដ្ឋវៀតណាម៖ទីក្រុងហាយហ្វុងប្រមូលផ្ដុំលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅសាកសួរសុខទុក្ខ
ប្រជាជននៅស្រុកកោះ Bach Long Vy (រូបថត៖TTXVN)


មុននោះ លោកប្រធានរដ្ឋ Truong Tan Sang និងក្រុមការងារបានទៅសាកសួរសុកទុក្ខ ជូនអំណោយសំរាប់បណ្ដាកម្មាភិបាល យុទ្ធជននៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀត
ណាម។លោកបានស្នើរឲ្យកម្លាំងកងទ័ពជើងទឹកវៀតណាមខំប្រឹងប្រែងកសាងកម្លាំង អនុវត្តភារកិច្ចការពារអធិបតេយ្យភាពជាតិ ជាទីបង្អែកដ៏រឹងមាំសំរាប់សកម្មភាពសេដ្ឋកិច្ច
សមុទ្រនានា៕

ប្រតិកម្មទៅវិញ