ប្រធានរដ្ឋវៀតណាមជួបមុខជាមួយបណ្ដាគំរូឆ្នើមរបស់នារីក្នុងកងទ័ព

Chia sẻ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះ
អាងថា បើទោះបីជាកាន់ដំណែងខុសពីគ្នាក្ដី ប៉ុន្តែនារី ក្នុងកងទ័ពម្នាក់ៗសុទ្ធតែបង្ហាញពីឫទ្ធានុភាពនយោ
បាយដ៏រឹងមាំ ការទទួលខុស ត្រូវខ្ពស់
ប្រធានរដ្ឋវៀតណាមជួបមុខជាមួយបណ្ដាគំរូឆ្នើមរបស់នារីក្នុងកងទ័ព - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍

(VOVworld) - នៅជំនួបសំណេះសំណាលជាមួយបណ្ដាគំរូឆ្នើមរបស់នារីក្នុងកងទ័ព
នាព្រឹកថ្ងៃទី២៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអះអាងថា បើទោះបីជាកាន់ដំណែងខុសពីគ្នាក្ដី ប៉ុន្តែនារី ក្នុងកងទ័ពម្នាក់ៗ
សុទ្ធតែបង្ហាញពីឫទ្ធានុភាពនយោបាយដ៏រឹងមាំ ការទទួលខុស ត្រូវខ្ពស់ ព្រមទាំងជា
គំរូដែលពូកែក្នុងការងារប្រទេសជាតិផង ឧស្សាហ៍ព្យាយាម ក្នុងការងារគ្រួសារផង។
លោក Truong Tan Sang បានអះអាងថា បក្ស រដ្ឋជានិច្ចកាលគោរពនិងពង្រីកតួនាទី
របស់នារីក្នុងការកសាង ការពារមាតុប្រទេស។លោក បានស្នើរឲ្យក្រសួងការពារ
ប្រទេស ស្ថាប័ន អង្គការនិងសមាគមនារីនានាបង្ក លក្ខណៈងាយស្រួលសំរាប់នារី
សិក្សារៀនសូត្រ ហាត់ពត់លត់ដំ និងរីកធំធាត់ ដើម្បីអាចសំរេចល្អនូវភារកិច្ច
នយោបាយក្នុងស្ថាប័នផងនិងសំរេចតួនាទីរបស់នារី ក្នុងគ្រួសារផង៕

ប្រតិកម្មទៅវិញ