(VOVworld)-បន្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតមុនកិច្ចប្រជុំលើកទី៦ រដ្ឋសភា
វៀតណាមនីតិកាលទី១៣ នាថ្ងៃទី១១តុលា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang រួមជាមួយសមាជិកសភាមណ្ឌលបោះឆ្នោតលេខ១ ទីក្រុង ហូជីមិញ
បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខណ្ឌទី១និងទី៣។ ថ្លែងមតិ នៅទីនេះ
ប្រធានរដ្ឋលោក Truong Tan Sang បានទទួលស្គាល់រាល់មតិដែល មានការ
ទទួលខុសត្រូវរបស់អ្នកបោះឆ្នោត។ ចំពោះការអនុវត្តន៌សេចក្តីសម្រេចចិត្តមជ្ឈឹម
លើកទី៤និងការងារបង្ការប្រឆាំងអំពើពុករលុយ ប្រធានរដ្ឋលោក Truong Tan
Sang សង្កត់ធ្ងន់ថា៖ “ច្បាប់ចេញផ្សារជាច្រើនណាស់។ ក្នុងករណីចាំបាច់អាចធ្វើ
វិសោធនកម្មបំពេញបំថែម ដោយមានការរួមដៃពីសហគន៌ទាំងមូល ចូលក្នុងការ ប្រឆាំងអំពើពុករលុយ”។
ស្ដីពីការងារទទួលជួបប្រាស្រ័យប្រជាជន និងដោះស្រាយពាក្យបណ្ដឹងតវ៉ា ប្រធានរដ្ឋបានចាត់ទុកថា÷ រាល់គោលការណ៍ ដោះស្រាយ ត្រូវផ្អែកទៅលើការកំណត់របស់ច្បាប់។
ស្ដីពីការស្ដាខឿនសេដ្ឋកិច្ចឡើងវិញនៅមានភាពយឹតយាវ ប្រធានរដ្ឋបាន ចាត់ទុកថា÷ ក្នុងរយះពេល២ឆ្នាំកន្លងទៅ ស្ថាភាពជាក់ស្ដែងបានមានការ លំបាកជាច្រើន ដូច្នេះ ពីគោលដៅកំណើនលឿន បានក្លាយទៅជាកំណើនចីរភាព ជាមួយដំណោះស្រាយនានា និងយើងទទួលបានលទ្ធផលសកម្ម ជាច្រើន ដែលក្នុងនោះមានការរាំងស្កាត់អតិផរណា។ ប៉ុន្តែ នៅមានកំហិតជាច្រើន ដូចជា÷ អង្គភាពអាជីវកម្ម១ចំនួនត្រូវផ្អាក់សកម្មភាព រំសាយ ទំនិញសេសសល់ក្នុងឃ្លាំងច្រើន…។ ល។ នេះគឺជាបណ្ដាបញ្ហាដែលយើងត្រូវដោះស្រាយក្នុងរយះពេលខាងមុខនេះ៕