ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

Chia sẻ
(VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោតនានានៅខ័ណ្ឌទី ១ និងខ័ណ្ឌទី ៣ នៃទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម) ដើម្បីត្រៀមឲ្យ
សម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៣។

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
(Image: truongtansang.net)

(VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនានានៅខ័ណ្ឌទី ១ និងខ័ណ្ឌទី ៣ទីក្រុង
ហូជីមិញ (ភាគខាងជើងវៀតណាម) ដើម្បីពិភាក្សាអំពីសម័យប្រជុំលើកទី៧
រដ្ឋសភានីតិកាលទី ១៣។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន
វាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតចំពោះអធិបតេយ្យ
ភាពរបស់ប្រទេសជាតិ។ ប្រធានរដ្ឋបានអះអាងនូវគោលការណ៍មុនក៏ដូចជា
ក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺប្តេជ្ញាការពារបូរណភាពដេនដីពិសិទ្ធិនៃមាតុ
ប្រទេស។ ប្រធានរដ្ឋ Truong Tan Sang បានសង្កង់ធ្ងន់ថា៖

“ការដែលចិនដាក់ស្ថានីយ៍ខួង Haiyangshiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាមគឺរំលោភលើច្បាប់អន្តរជាតិ។ គោលជំហររបស់យើងគឺប្តេជ្ញាប្រឆាំងជំ
ទាស់ ។ ប្រវត្តិសាស្ត្របានបង្ហាញនូវកំលាំងខ្លាំងជាតិក្នុងកិច្ចការពារអធិបតេយ្យ
ភាពជាតិ។ យើងត្រូវអត់ធ្មត់តស៊ូដោយសន្តិវិធី ដោយហេតុនេះ យើងត្រូវសាមគ្គី
ភាពជាមួយគ្នា៕”

ប្រតិកម្មទៅវិញ