|
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី ៤ មណ្ឌលទីក្រុងហូជីមិញ
(Image: VOV) |
(VOVworld) – អនុត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយពី សម័យប្រជុំ
លើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នារសៀលថ្ងៃទី ២ ធ្នូរ ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang រួមជាមួយសមាជិកសមាជិការសភាបានជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី ៤ មណ្ឌលទីក្រុងហូជីមិញ (ភាគខាងត្បូង
វៀតណាម) សំដៅជូដំណឺងលទ្ធផលនៃសម័យប្រជុំលើកទី ៨ និងផ្ទៀងស្តាប់មតិ
របស់ អ្នកបោះឆ្នោត។ ផ្លាស់ប្តូរជាមួយអ្នកបោះឆ្នោតអំពីវិស័យអប់រំ ប្រធានរដ្ឋបាន
អះអាងថា ៖ រដ្ឋាភិបាលបានមានការផ្តួចផ្តើមគំនិតកែទម្រង់ជាសារវន្តនិងពេញ
លេញចំពោះ វិស័យអប់រំនិងបណ្ដុះបណ្ដាល។ រដ្ឋសភាវៀតណាមក៏បានចេញ
សេចក្តីសម្រេចចិត្តអំពីបញ្ហានេះដោយហតុនេះយើងត្រូវមានពេលវេលាលាត
ត្រដាងអនុវត្ត។ ផ្តោតទៅលើបញ្ហាបង្ការប្រឆាំងនឹងអំពើពុករលួយ លោក Truong
Tan Sang បានសង្កត់ធ្ងន់ថា៖ បណ្ដាការកំណត់និងច្បាប់បានបង្ហាញដ៏គ្រប់គ្រាន់
នូវការប្តេជ្ញាចិត្តមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋក្នុងការបង្ការប្រយុទ្ធប្រឆាំង
នឹងអំពើពុករលួយ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋមានគោលបំណងថា៖ អ្នកបោះឆ្នោត
ត្រូវពង្រីកតួនាទីរកឃើញព័ត៌មាននិងបង្កើនការឃ្លាំមើលដោយហេតុនេះការងារ
បង្ការប្រឆាំងនឹងអំពើពុករលួយនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទទួលស្គាល់មតិរបស់អ្នកបោះឆ្នោតអំពីការប្រើប្រាស់អ្នកមានទេពកោសល
លោក Truong Tan Sang បានចាត់ទុកថា៖ បក្សរដ្ឋជានិច្ចកាលលើកទឹកចិត្តនិង
បង្កលក្ខណៈងាយស្រួលសំរាប់បុគ្គលនិមួយៗពង្រីកសមត្ថភាពក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស។ ចំពោះបញ្ហាការពារអធិបតេយ្យភាពកោះ
សមុទ្រប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ អធិបតេយ្យភាពនិង
បូរណភាពដែនដីរបស់វៀតណាមគឺមិនអាចរំលោភបំពានបានឡើយ។ គោល
នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺដោះស្រាយរាល់ជំលោះដោយ
សន្តិវិធីដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ៕