ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយសម្ព័ន្ឋសមាគមមេធាវី។

Theo VOV -
Chia sẻ

ព្រឹកថ្ងៃទី១សីហា ប្រធានរដ្ឋវៀតណាមលោក​ Truong
Tan Sangប្រធានគណះកម្មការបញ្ជាណែនាំកំណែទម្រង់
យុត្តិធម៌មជ្ឈឹម​បានជួបធ្វើការ​ជាមួយសម្ព័ន្ឋសមាគមមេធាវី
វៀតណាមអំពីលទ្ឋផលការងារ

                     

ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយសម្ព័ន្ឋសមាគមមេធាវី។ - ảnh 1
លោក​ Truong Tan Sangប្រធានរដ្ឋវៀតណាមក្នុងធី ជួបធ្វើការជាមួយ
សម្ព័ន្ឋសមាគមមេធាវី(រូបថតVOV)

Vovworld-​ព្រឹកថ្ងៃទី១សីហា ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sangប្រធាន
គណះកម្មការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម​បានជួបធ្វើការ​ជាមួយសម្ព័ន្ឋ
សមាគមមេធាវីវៀតណាមអំពីលទ្ឋផលការងារក្នុងអាណត្តិទី១និងក្នុងឆមាសទី១ឆ្នាំ
២០១៤នេះ។ថ្លែង​មតិក្នុងពិធី ជួបធ្វើការនេះ លោក​ Truong Tan Sang បានសង្កត់ធ្ច​ន់
ដល់តួនាទីរបស់មេធាវីក្នុងកិច្ចការពារយុត្តិធម៌មនុស្សនិងប​ទបញ្ញតិសង្គមនិយម។លោកបានអះអាងថែមទៀតថា់៖ប​ក្សនិងរដ្ឋវៀតណាមមានការយកចិត្តទុកដាក់ជា
ពិសេសដល់កា​រកសាងជួរមេធា​វី។លោកក៍បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគ
ទានរបស់មជ្ឈដ្ឋានមេធាវីក្នុងកិច្ច​ការពារ​យុទ្ឋធម៌ ផងដែរ។លោកមាន​ប្រសាសន៍
ថា៖“នាពេលកន្លងទៅ មជ្ឈដ្ឋានមេធាវីវៀតណាមបានមានស្នាដៃជាច្រើនក្នុងកិច្ច​
ការពារយុទ្ឋធម៌។ប្រការនេះទទួលបានការគាំទ្រពីសាធារណះមតិសង្គម។  “
លោក Truong Tan Sangចាត់ទុកថា៖នៅមុខសំណូមពរនៃការជំរុញកំណែទម្រង់
យុត្តិធម៌កសាងនីតិរដ្ឋសង្គមនិយមនា​ពេលខាងមុខសម្ព័ន្ឋសមាគមមេធាវីគប្បី
សហការ​ជាមួយបណ្តាស្ថាប័នផ្នែកនិងតំបន់គ្រប់ជាន់ថ្នាក់សកម្មចូលរួមការធ្វើ
សុក្រិតប្រព័ន្ឋច្បាប់បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីចូលរួមក្នុង​ការដោះ
ស្រាយជំលោះអន្តរជាតិក្នុងកាលះទេសះប្រទេសជាតិធ្វើសមាហរណកម្មទៅក្នុង
សកលលោកដ៍ជ្រាលជ្រៅពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ