Vovworld-នាថ្ងៃទី១មេសានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង
ការពារប្រទេសអំពីស្ថានភាពព្រំដែននិងការងារការពារព្រំដែន។នៅទីនេះ
លោក Truong Tan Sangបានគូសបញ្ជាក់ថា៖ក្នុងកាលះទេសះថ្មីការបង្កើន
កំលាំងពលាំងខាងយោធារក្សាខ្ជាប់សន្តិសុខជាតិបូរណភាពដែនដីជាភារកិច្ច
សំខាន់ប្រចាំរបស់បក្សរដ្ឋនិងប្រជាជន។ក្នុងនោះបណ្តាកងកំលាំងប្រដាប់
អាវុធជាគន្លឹះ។តាមលោកប្រធានរដ្ឋថា៖បក្សនិងរដ្ឋវៀតណាមផ្តោតសំខាន់
លើការកសាងខឿនការពារព្រំដែនរបស់ប្រជាជនទាំងមូល។រួមជាមួយនោះ
បក្សនិងរដ្ឋបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយ
បណ្តាបញ្ហាទាក់ទិនដល់ព្រំដែនសមុទ្រកោះបង្កើតបរិយាកាសស្ថិរភាពកសាង
ព្រំដែនសន្តិភាពមិត្តភាពជាមួយប្រទេសជិតខាងទាំងឡាយនិងជំរុញខ្លាំងទំនាក់
ទំនងសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសលើសកលលោកទៀតផង។
|
លោកប្រធានរដ្ឋ Truong Tan Sang ក្នុងការជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ក្រសួងការពារប្រទេសវៀតណាម។ |
នៅក្នុងឱកាសនេះដែរបណញ្តាដំណាងបានអះអាងថា៖នាពេលកន្លងទៅការងារ
ការពារអធិបតេយ្យភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្លាប់លើខ្សែរព្រំដែនតំបន់
សមុទ្រកោះនៅត្រូវបានរក្សាខ្ជាប់ដដែល។ទំនាក់ទំនងរវាងវៀតណាមជាមួយ
ប្រទេសមានរួមផ្លូវព្រំដែនត្រូវបានអភិវឌ្ឍន៍និងបើកទូលាយពី១ថ្ងៃទៅ១ថ្ងៃ៕