ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណះកម្មាភិបាលបក្សភាគក្រសួងយុត្តិធម៌

Chia sẻ
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ សេចក្ដីសម្រេច
ចិត្តលេខ៤៩
ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណះកម្មាភិបាលបក្សភាគក្រសួងយុត្តិធម៌ - ảnh 1
ប្រធានរដ្ឋ​ Truong Tan Sang ជាមួយកម្មាភិបាល បុគ្គលិកនៃក្រសួងយុត្តិធម៌(TTXVN)

(VOV)_នារសៀលថ្ងៃទី៣១ កក្កដានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang ប្រធានគណះកម្មាធិការទទួលបន្ទុកការកែទម្រង់យុត្តិធម៌មជ្ឈឹម បានជួបធ្វើការជាមួយ
គណះកម្មាភិបាលបក្សភាគក្រសួងយុត្តិធម៌ អំពីការបូកសរុបការងារអនុវត្តសេចក្ដីសម្រេចចិត្តលេខ៤៩របស់ការិយាល័យនយោបាយ ស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌។ ក្រោយរួះពេល៨ឆ្នាំអនុវត្ត សេចក្ដីសម្រេចចិត្តលេខ៤៩ របស់ការិយាល័យនយោបាយ និងកម្មវិធី ផែនការស្នូលនៃការងារកែទម្រង់យុត្តិធម៌ ផ្នែកយុត្តិធម៌បានអនុវត្តយ់ាងម៉ត់ចត់ បញ្ជាណែនាំគ្រប់ស្ថាប័ន អង្គការ និងតំបន់អនុវត្តរាល់ភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងមានវិធានការ
ជាច្រើនដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងដំណើការអនុវត្ត។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ សេចក្ដីសម្រេចចិត្តលេខ៤៩នេះ និងស្នើផ្នែកយុត្តិធម៌រួមសហការជាមួយស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់នាំចេញដំណោះស្រាយដើម្បីកសាងខឿនយុត្តិធម៌ស្អាតស្អំនិងមាំមួន៕  

ប្រតិកម្មទៅវិញ