ប្រធានរដ្ឋវៀតណាមជូនពរឆ្នាំថ្មីកម្មាភិបាលយុទ្ធជននៃអគ្គស្នងការលេខ ៥

Chia sẻ
(VOVworld) - ប្រធានរដ្ឋវៀតណាមជូនពរឆ្នាំថ្មីកម្មាភិបាល
យុទ្ធជននៃអគ្គស្នងការលេខ ៥ ចំណុះក្រសួង​នគរបាល
វៀតណាម
ប្រធានរដ្ឋវៀតណាមជូនពរឆ្នាំថ្មីកម្មាភិបាលយុទ្ធជននៃអគ្គស្នងការលេខ ៥ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជូនពរ ឆ្នាំថ្មី ២០១៤ កម្មាភិបាលយុទ្ធជននៃអគ្គស្នងការលេខ ៥ ចំណុះក្រសួងនគរបាលវៀតណាម (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២៧ មករា ក្នុងដំណើរសាកសួសុខទុក្ខនិងជូនពរ
ឆ្នាំថ្មី ២០១៤ កម្មាភិបាលយុទ្ធជននៃអគ្គស្នងការលេខ ៥ ចំណុះក្រសួង​នគរបាល
វៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលស្គាល់និង
វាយតំលៃខ្ពស់ចំពោះការពលីនិងការរួមវិភាគទានដ៏ធំធេងរបស់ជំនាន់កម្មាភិបាល
យុទ្ធជននៃអគ្គស្នងការលេខ ៥ ក្នុងបុព្វហេតុកសាងនិង ការពារប្រទេស។ ប្រធាន
រដ្ឋបានស្នើឲ្យអង្គភាពបន្តធ្វើល្អភារកិច្ចពិគ្រោះយោបល់សំរាប់បក្សរដ្ឋក្នុងការនាំ
ចេញគោលនយោបាយយុទ្ធសាស្ត្រកសាងជួរកម្មាភិបាល ម៉ុះម៉ុតអំពីនយោបាយ
ស្មោះត្រង់ជាមួយបក្សមាតុប្រទេសនិងប្រជា ជន។ ប្រធានរដ្ឋ Truong Tan Sang
ជឿជាក់ថា៖ អគ្គស្នងការលេខ ៥ បន្តពង្រីក ប្រពៃណី ជំនះពុះពារលើការលំបាក
ដើម្បីអនុវត្តល្អភារកិច្ចរបស់ខ្លួន រួមចំណែក  សំខាន់ក្នុងកិច្ចការពារអធិបតេយ្យ
ភាពជាតិ របបសង្គមនិយមនិងកិច្ចការកសាង ប្រទេសជាតិអភិវឌ្ឍន៍សម្បូរុងរឿង៕

ប្រតិកម្មទៅវិញ