|
ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីរូបសណ្ឋានអភិវឌ្ឍន៍ជនបទថ្មីនិងសហគមន៍និរន្តភាព (Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូល អ.ប.ស. អនុម័តលើរបៀបវារៈឆ្នាំ
២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តភាព នារសៀលថ្ងៃទី ២៦ កញ្ញា តាមម៉ោងក្រុង
New York (អាមេរិក) សន្និសីទជាន់ខ្ពស់អំពីរូបសណ្ឋានអភិវឌ្ឍន៍ជនបទថ្មីនិង
សហគមន៍និរន្តភាពដែលត្រូវបានកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. អង្គការ (UNDP)
អង្ការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) រួមជាមួយកូរ៉េខាងត្បូង
បានរៀបចំឡើង។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមាន
បទសន្ទរកថាខំាន់នៅសន្និសីទនេះ។ លោក Truong Tan Sang បានចាត់ទុកថា៖
របៀបវារៈឆ្នាំ ២០៣០ បានសម្តែងនូវបំណងប្រាថ្នាអំពីពិភពលោកគ្មានភាព
ក្រីក្រមួយ។ ទន្ទឹមឹនងនោះ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់នូវ
បទពិសោធន៍កសងជនបទថ្មីរបស់វៀតណាមក្នុងនោះសារៈសំខាន់បំផុតគឺកិច្ច
សន្យានយោបាយយ៉ាងខ្លាំងក្លានិងការចូលរួមសកម្មរបស់សង្គមទាំងមូល
រួម ជាមួយការបណ្តុះបណ្ដាលអំពីជនបទថ្មីជូនកម្មាភិបាលនៅគ្រប់ជាន់ថ្នាក់។
អ្នកប្រមុខរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថែមទៀតថា៖ កម្មវិធីជនបទថ្មីនៅ
វៀតណាមបាននិងកំពុងបន្តត្រូវបានស្រាវជ្រាវហើយដកបទពិសោធន៍ពី
ប្រទេស ជាច្រើនផ្សេងៗទៀត។
“ជាប្រទេសកសិកម្មដោយមាន ៧០% នៃប្រជាពលរដ្ឋរស់នៅនៅជនបទ
ដោយហេតុនេះ ការអភិវឌ្ឍន៍កសិកម្មនិងជនបទនិរន្តភាពដើតួនាទីដ៏សែន
សំខាន់ ចំពោះការអភិវឌ្ឍន៍រួមនៅវៀតណាម។ ពីឆ្នាំ ២០១០ មក វៀតណាម
បានអនុវត្ត កម្មវិធីជាតិស្តីពីការកសាងជនបទថ្មីដោយមានគោលដៅជាក់ស្តែង
ចំនួន ១៩ សំដៅជំរុញការអភិវឌ្ឍន៍ជនបទកែលំអរជៅវភាពរស់នៅហើយលើ
កំពស់ចំណូល របស់ប្រជាកសិករ។ ជនបទវៀតណាមកំពុងផ្លាស់ប្តូរយ៉ាង
ខ្លាំងក្លា៖ ផ្លូវគមនាគម ន៍នៅជនបទចំនួន ៧ សែនគីឡូម៉ែត្រ ថ្នាក់រៀបនិង
អគារវប្បធម៌គិលានុដ្ឋានចំនួន ២ ម៉ឺនខ្នង់ត្រូវបានជួសជុលឬកសាងថ្មីនិង
រូបសណ្ឋានផលិតកម្មចំនួន ១៩ ពាន់ដែលត្រូវបានអនុវត្តប្រកបដោយជោគ
ជ័យ។ អាស្រ័យដោយនោះ ជនបទវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងជា
ពិសេគឹហេដ្ឋារចនាសម្ព័ន្ធនិងចំណូល។”
ដោយមានបទពិសោធន៍ជាក់ស្តែងសមិទ្ធិផលដ៏ធំធេងខាងកាត់បន្ថយភាព
ក្រីក្រនិងការអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានជាបទសន្ទរកថារបស់
ប្រធានរដ្ឋ លោក Truong Tan Sang ត្រូវបានអង្គសន្និសីទវាយតំលៃយ៉ាងខ្ពស់។