|
ប្រធានរដ្ឋវៀតណាម៖កសាងកងទ័ពរឹងមាំអំពីនយោបាយ ស្មោះត្រង់ចំពោះមាតុប្រទេស |
(VOV)_នាព្រឹកថ្ងៃទី១៣ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
អញ្ជើញចូលរួមពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រពៃណីអគ្គស្នងការន
យោបាយកងទ័ពប្រជាជនវៀតណាម និងទទួលគ្រឿងឥស្សារិយស្សន៍ហូជីមិញ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៧០ឆ្នាំ
កន្លងទៅ បណ្ដាជំនាន់កម្មាភិបាល បុគ្គលិក យុទ្ធជននៃអគ្គស្នងការនយោបាយជា
និច្ចកាលរឹងមាំ ប្តេជ្ញាចិត្តឆ្លងកាត់រាល់ការលំបាកសាកល្បង សម្រេចរាល់ភារកិច្ច
ដែលបានប្រគល់ជូន។ ស្ដីពីភារកិច្ចក្នុងរយៈពេលខាងមុខនេះ ប្រធានរដ្ឋ Truong
Tan Sang បានសង្កត់ធ្ងន់ថា៖
“ ក្នុងស្ថានភាពនាបច្ចុប្បន្ន យើងត្រូវជំរុញខ្លាំងការកសាងកងទ័ពប្រជាជន
បដិវត្តន៍ មានបែបផែនត្រឹមត្រូវចំណាន ទំនើបភាវូបនីយកម្មជាជំហានៗ ។ អគ្គស្នង
ការនយោបាយត្រូវបន្តលាតត្រដាងអនុវត្តតួនាទីរបស់ខ្លួន សកម្មភាព ការងារបក្ស
កិច្ចការនយោបាយ ប្រកបដោយប្រសិទ្ធិភាព៕”