ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ

Chia sẻ
(VOVWORLD) - បន្ទាប់ពីបញ្ចប់សកម្មភាពនៅសាធារណរដ្ឋឈីលី នាថ្ងៃទី ១២ វិច្ឆិកាប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី ១២-១៦ ខែវិច្ឆិកា តបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra។ 

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៉េរូ (១៩៩៤-២០២៤) ដែលជាព្រឹត្តិការដ៏សំខាន់ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីចាប់ពីវិស័យនយោបាយ-ការទូតរហូតដល់សេដ្ឋកិច្ច- ពាណិជ្ជកម្ម; នេះជាឱកាសប្រវត្តិសាស្ត្រ និងជាកម្លាំងចលករដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤។ រូបថត៖ VNA

ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដ៏ មានសក្តានុពល ហើយឆ្ពោះទៅរកការនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ