ប្រធានរដ្ឋ លោក Vo Van Thuong សំណេះសំណាលជាមួយនិស្សិតក្នុងសាលា។
(រូបថត៖ dangcongsan.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ៤១ នៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨២ - ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ប្រធានរដ្ឋវៀត ណាមលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរទិវា គ្រូបង្រៀនវៀតណាមនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ)។
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានចាត់ទុកថា មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) ជាកន្លែងដែល ប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ លោកគ្រូ អ្នកគ្រូល្បីៗជាច្រើនក្នុងការបង្រៀននិងស្រាវជ្រាវ វិទ្យាសាស្ត្រ។ កាលពីជាង៣០ឆ្នាំមុន នៅក្រោមដំបូលសាលានេះ លោកប្រធានរដ្ឋត្រូវ បានបង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូដ៏ពោរពេញទៅដោយភាពក្លៀវក្លា ដែល តែងតែយកចិត្តទុកដាក់ដល់ការរីកចម្រើនរបស់និស្សិត។ ចំណេះដឹងទូលំទូលាយ និង បុគ្គលិកលក្ខណៈជាគំរូរបស់លោកគ្រូ អ្នកគ្រូ គឺជាគំរូដ៏ភ្លឺស្វាង ដើម្បីលើកទឹកចិត្តដល់ និស្សិតជំនាន់ក្រោយៗឱ្យឈានចូលជីវិតជាមួយនឹងមហិច្ឆតាជាច្រើនក្នុងដំណើរបម្រើសង្គម លះបង់ដើម្បីបុព្វហេតុកសាង និងការពារប្រទេសជាតិ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋក៏បានប្រគល់អាហារូបករណ៍ចំនួន ២០ ចំណែក ដែលមានតម្លៃសរុបចំនួន ១០០ លានដុង (៤២០០ ដុល្លារអាមេរិក) ដល់និស្សិតឆ្នើម របស់សាលា និងទឹកប្រាក់ ១០០ លានដុង (៤២០០ ដុល្លារ) សម្រាប់កម្មវិធីលើក ទឹកចិត្តការសិក្សា និងទេពកោសល្យរបស់សាលាផងដែរ៕