ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលនិងជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ុងហ្គោលី

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងលោកជំទាវបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៥ វិច្ឆិកា។ នារសៀលថ្ងៃទី ១ វិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានាធិបតីម៉ុងហ្គោលី តាមពិធីកិច្ចថ្នាក់រដ្ឋ។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលនិងជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ុងហ្គោលី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានាធិបតីម៉ុងហ្គោលី តាមពិធីកិច្ចថ្នាក់រដ្ឋ។ (រូបថត៖ VOV)

នៅក្នុងកិច្ចពិភាក្សាការងារបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះការដែលប្រធានាធិបតីម៉ុងហ្គោលីជ្រើសរើសវៀតណាមជាប្រទេសដែលមកបំពេញទស្សនកិច្ចទ្វេភាគីដំបូងគេនៅអាស៊ីអាគ្នេយ៍។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលី រួមគ្នានាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងដាក់ពង្រាយយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានកត់សម្គាល់ថា ការបង្កើតកងវរសេនាធំនគរបាលចល័តទ័ពសេះ ចំណុះបញ្ជាការដ្ឋាននគរបាលចល័ត ក្រសួងនគរបាល គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរបស់វៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលនិងជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ុងហ្គោលី - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងមេដឹកនាំទាំងពីរ។ (រូបថត៖ TTXVN)

មេដឹកនាំទាំងពីរក៏បានឯកភាពបង្កើនសកម្មភាពតភ្ជាប់សហគ្រាស និងពន្លឿនពាណិជ្ជកម្មក្នុងប្រទេសនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ; ខិតខំប្រឹងប្រែងជំរុញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង នាពេលខាងមុខ; បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញមុខព្រួញនៃប្រទេសនីមួយៗដើម្បីចូលទៅក្នុងទីផ្សារនៃប្រទេសផ្សេងមួយទៀត។ មេដឹកនាំទាំងពីរក៏បានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរ និងស្វែងរកដំណោះស្រាយដើម្បីជំនះពុះពារលើការលំបាកក្នុងវិស័យភស្តុភារ ការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាសរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា ការអប់រំ សុខាភិបាល ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជាដើម។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីម៉ុងហ្គោលី បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនរួមមាន៖ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម អន្តោប្រវេសន៍ និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា៕

ប្រតិកម្មទៅវិញ