ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជា

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជា - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ Thong Nhat/TTXVN)

ក្នុងពិធីទទួលនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអបអរសាទរចំពោះជំនួបពិភាក្សារវាងប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាបានជំនះពុះពារលើបញ្ហាប្រឈមរួមគ្នា ហើយមានចំណុចរួមជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍។ លោកប្រធានរដ្ឋបានស្នើរថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ ជំរុញទំនាក់ទំនង និងផ្លាស់ប្តូរសកម្មភាពលើគ្រប់បណ្តាញ លើកកម្ពស់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។

លោកប្រធានរដ្ឋវៀតណាមបានឯកភាពជាមួយប្រធានរដ្ឋសភាកម្ពុជា លើការអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីសាមគ្គីភាព ប្រគៀរស្មារគ្នា ដើម្បីដណ្តើមឯករាជ្យ និងសេរីភាពនាពេលកន្លងមក ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចប្បន្ន។  ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញលើពិភពលោក និងក្នុងតំបន់ លោកប្រធានរដ្ឋមានបំណងថា ប្រទេសទាំងពីរបន្តសាមគ្គី ចែករំលែក សហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ ដោយឈរលើមូលដ្ឋានដើម្បីធានាផលប្រយោជន៍របស់ភាគីនីមួយៗ។

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានមានប្រសាសន៍ថា ការដែលសម្តេចបានជ្រើសរើសមកកាន់ប្រទេសវៀតណាម សម្រាប់ដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង ក្នុងឋានៈជាប្រធានរដ្ឋសភា បង្ហាញពីការគោរពរបស់លោកស្រី ចំពោះចំណងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសវៀតណាម និងកម្ពុជា។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានអះអាងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមនឹងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ